Lookingtoday

· 08-14

ក្រុមអ្នកមុជទឹក ប្រមូលសំរាមចំនួន ២ តោន នៅតំបន់ផ្កាថ្មលើកោះ Con Dao ក្នុងប្រទេសវៀតណាម

#ព័ត៌មាន# #ក្រុមអ្នកមុជទឹក# #Con Dao# #ព័ត៍មានអន្តរជាតិ#

1334

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអ្នកមុជទឹក បានប្រមូលសំរាមចំនួន ២.១ តោន រួមទាំងសំណាញ់នេសាទ និងការវេចខ្ចប់ប្រើប្រាស់រួចចេញពីថ្មប៉ប្រះទឹកផ្កាថ្ម និងតំបន់ព្រៃកោងកាងជុំវិញកោះ Con Dao នៃឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម។

នេះបើតាមការឲ្យដឹងពីក្រុមប្រឹក្សាគ្រប់គ្រងឧទ្យានជាតិ Con Dao ថា ការសម្អាតប្រជុំកោះបានបន្តអស់រយៈពេលជាង ២សប្តាហ៍។ ក្រុមអ្នកមុជទឹកដែលមានមនុស្សពី ៦ ទៅ ៨ នាក់ត្រូវបានជួលឲ្យចុះទៅក្នុងជម្រៅពី ៥ ទៅ ៧ ម៉ែត្រ ហើយនៅទីនោះពួកគេក៏បានរកឃើញ បង្គោលឈើ ខ្សែពួរ កំប៉ុងស្រាបៀរ និងកន្ត្រៃប្រើសម្រាប់កាត់អួននេសាទ ជាប់នៅតំបន់ថ្មប៉ប្រះទឹកផ្កាថ្ម និងរុក្ខជាតិនៅលើបាតសមុទ្រ។

សំរាមត្រូវបានគេយកមកដាក់កប៉ាល់ តម្រៀប វេចខ្ចប់ និងដឹកតាមច្រាំងដើម្បីប្រគល់ទៅកែច្នៃ។ កាកសំណល់ដែលនៅសេសសល់ បន្ទាប់មកត្រូវបញ្ជូនទៅរោងចក្រកែច្នៃសំរាមខេត្តដើម្បីដុតបំផ្លាញចោល

រដ្ឋាភិបាលបានផ្តល់ថវិកា ចំនួន ១ ពាន់លានដុងស្មើនឹង ៤០.០០០ ដុល្លារអាមេរិកសម្រាប់ការសម្អាត ដើម្បីការពារបរិស្ថាន រស់នៅសម្រាប់រុក្ខជាតិ និងសត្វសមុទ្រ អភិរក្សជីវៈចម្រុះ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព ក្នុងប្រជុំកោះ ហើយកិច្ចការនេះត្រូវបានគ្រប់គ្រងដោយការគ្រប់គ្រងឧទ្យានជាតិ Con Dao ។

ការស្ទង់មតិបង្ហាញថា ថ្មប៉ប្រះទឹកផ្កាថ្មប្រហែល ៦០០ ហិកតា ត្រូវបានគ្របដណ្ដប់ដោយសំរាម ខណៈដែលកម្ទេចកម្ទី នៅបាតសមុទ្ររងលប៉ះពាល់ដល់ឆ្នេរ និងព្រៃកោងកាងជាង ១៧ ហិកតា។ ស្រុក Cao Dao មានកោះធំ និងតូចចំនួន ១៦ នៅឆ្នេរសមុទ្រ Ba Ria ខេត្ត Vung Tau ដែលលាតសន្ធឹងលើផ្ទៃដី ៧៦ គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ១២,០០០នាក់ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស