TA X2

· 04-10

អាមេរិក អង់គ្លេស និងអូស្ត្រាលី ពិចារណាកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើកិច្ចព្រមព្រៀង AUKUS

#អូស្ត្រាលី# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

4573

ប្រទេសចំនួនបី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី កំពុងពិចារណាធ្វើការជាមួយប្រទេសជប៉ុន លើគម្រោងសមត្ថភាពឈានមុខតាមរយៈកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ទំនងជានឹងពិភាក្សាបន្ថែមទៀត អំពីប្រធានបទ នៅពេលដែលជួបគ្នានៅក្រុងវ៉ាស៊ីនតោននៅថ្ងៃពុធ។


AUKUS ត្រូវបានបង្កើតឡើងដោយប្រទេសចំនួនបីក្នុងឆ្នាំ ២០២១ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរុញច្រានប្រឆាំងអំណាចដែលកំពុងកើនឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សសរស្តម្ភដំបូងរបស់ខ្លួន ត្រូវបានរៀបចំដើម្បីបញ្ជូននាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ប្រទេសអូស្ត្រាលី។ 

ទោះជាយ៉ាងណា សសរស្តម្ភទីពីរគឺផ្តោតលើការផ្តល់នូវសមត្ថភាពឈានមុខ និងការចែករំលែកបច្ចេកវិទ្យា នៅផ្នែកជាច្រើន រួមមានប្រព័ន្ធកុំព្យូទ័រទំនើប ប្រព័ន្ធក្រោមបាតសមុទ្រ បច្ចេកវិទ្យាល្បឿនលឿនជាងសំឡេង បញ្ញាសប្បនិម្មិត និងបច្ចេកវិទ្យាវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ដោយទទួលស្គាល់ពីភាពខ្លាំងរបស់ប្រទេសជប៉ុន និងភាពជាដៃគូការពារជាតិទ្វេភាគីដ៏ជិតស្និទ្ធរបស់ខ្លួនជាមួយប្រទេសទាំងបី យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនលើគម្រោងសមត្ថភាពឈានមុខសរសរស្តមទី២របស់ AUKUS។ 

សេចក្តីថ្លែងការណ៍បាននិយាយថាសមាជិក AUKUS មានភាពច្បាស់លាស់ជាយូរមកហើយអំពីបំណងក្នុងការចូលរួមជាមួយប្រទេសដទៃទៀតនៅក្នុងសរសរស្តមទី២ ហើយខ្លួននឹងយកមកពិចារណានូវកត្តាជាច្រើនដូចជា៖ នវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ហិរញ្ញវត្ថុ ការពង្រឹងផ្នែកឧស្សាហកម្ម សមត្ថភាពក្នុងការការពារទិន្នន័យនិងព័ត៌មានរសើបឲ្យបានគ្រប់គ្រាន់ និងផលប៉ះពាល់លើការធ្វើឲ្យប្រសើរដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

https://www.japantimes.co.jp/news/2024/04/09/japan/politics/aukus-japan-cooperation/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)