TNAOT News

· ម្សិលមិញ

ភ្នាក់ងារ​សុខាភិបាល​ខេត្ត Tak ប្រទេសថៃប្រកាស​អាសន្ន​ជំងឺ​អាសន្នរោគ បន្ទាប់​ពី​មាន​អ្នក​ស្លាប់​២​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

#ប្រទេសថៃ# #ប្រទេសមីយ៉ាន់ម៉ា# #NEW NEWS# #ព័ត៌មាន# #ការរាតត្បាត# #ព័ត៍មានអន្តរជាតិ# #ជំងឺអាសន្នរោគ#

3238

ក្រសួង​សុខាភិបាល​សាធារណៈថៃ​បាន​បើក​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ (EOC) ក្នុង​ខេត្ត Tak ក្នុង​គោលបំណង​ទប់ស្កាត់​ជំងឺ​អាសន្នរោគ​ដែល​កំពុង​រាតត្បាត​នៅ​ទីក្រុង Shwe Kokko ​ប្រទេស​មីយ៉ាន់ម៉ាដែលមានព្រំប្រទល់ជាប់និងប្រទេសថៃ។

 

បើ​តាម​លេខាធិការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សុខភាព​បានឲ្យដឹងថា រកឃើញមានអ្នក​កើត​ជំងឺ​អាសន្នរោគ​ប្រហែល ២០០ ករណី​នៅ​ក្រុង Shwe Kokko ដោយ​មាន​អ្នក​ស្លាប់ ២ នាក់​។ ​អ្នក​ទាំង​២​នាក់​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Mae Sot ប្រទេសថៃ ។ ក្រុមមន្ត្រីបានសន្មត់ថា ស្ត្រីមានផ្ទៃពោះម្នាក់មកពីប្រទេសមីយ៉ាន់ម៉ាដែលមានជំងឺអាសន្នរោគបានសម្រាលកូននៅខាងព្រំដែនថៃ ហើយសាច់ញាតិរបស់ស្ត្រីជនជាតិមីយ៉ាន់ម៉ាដែលរស់នៅក្នុងខេត្ត Tak បានមកលេងនាង និងឆ្លងជំងឺនេះ។ ប្រជាជនថៃដែលរស់នៅក្បែរព្រំដែនបាននិយាយថា ករណីជំងឺអាសន្នរោគភាគច្រើននៅ Shwe Kokko គឺជានិយោជកជនជាតិចិន និងកម្មករមីយ៉ាន់ម៉ា។

 

លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពសាធារណៈបាននិយាយថា មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ កំពុងឃ្លាំមើលករណីជំងឺអាសន្នរោគដែលអាចកើតមាននៅក្នុងសហគមន៍ព្រំដែន រោងចក្រ និងជំរុំជនភៀសខ្លួន។ លោកបន្តថា មជ្ឈមណ្ឌលក៏កំពុងតាមដានគុណភាពទឹកពិសា ​និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​អនាម័យ និង​បរិភោគ​អាហារ​ឆ្អិន​ល្អ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​អាសន្នរោគ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស