TA X2
· 04-12
អ្នកភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ឆ្ពោះទៅប្រទេសថៃ ខណៈដែលកងទ័ពដកថយពីក្រុង Myawaddy
#ប្រទេសថៃ# #ព័ត៌មាន# #អ្នកភៀសខ្លួន# #មីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#
5576
គេឃើញជួរមនុស្សដ៏វែងដែលកំពុងស្វែងរកការចាកចេញពីសហភាពមីយ៉ាន់ម៉ា នៅព្រំដែន នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) នេះ ខណៈដែលបុគ្គលិកយោធារាប់រយនាក់បានដកថយទៅកាន់ស្ពានតភ្ជាប់ព្រំដែនទីក្រុង Myawaddy ជាមួយប្រទេសថៃ។
ការដកថយរបស់ទាហានរដ្ឋាភិបាលនៅ Myawaddy ដែលនៅជាប់នឹងទីក្រុង Mae Sot របស់ប្រទេសថៃ បង្ហាញពីការបាត់បង់នាពេលខាងមុខនៃមូលដ្ឋានពាណិជ្ជកម្ម តាមព្រំដែនដ៏សំខាន់មួយផ្សេងទៀត ដែលមានលទ្ធភាពចូលទៅប្រើប្រាស់ផ្លូវហាយវេដោយផ្ទាល់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលរបស់ប្រទេសមីយ៉ាន់ម៉ា។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធ នៅសមរភូមិជួរមុខជាច្រើន ក្នុងនោះរួមទាំងនៅក្នុងតំបន់ព្រំដែនរបស់ខ្លួន ប៉ុន្តែច្រកព្រំដែននៅតែបើកចំហសម្រាប់ជនស៊ីវិលដែលបាន និងកំពុងចាកចេញពីមីយ៉ាន់ម៉ាចូលទៅប្រទេសថៃ ក្នុងចំនួនដ៏ច្រើន។
អគ្គនាយកអន្តោប្រវេសន៍នៅទីក្រុង Mae Sot បាននិយាយថា មនុស្សជិត ៤.០០០នាក់ បានឆ្លងចូលទៅក្នុងទីក្រុងព្រំដែនរបស់ថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកើនឡើងពីចំនួនមធ្យម ២.០០០នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)