TNAOT News
· ម្សិលមិញ
កម្មវិធីTiktok បានបង្កភាពភ័យខ្លាចអំពីឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមមកលើកុមារ នៅក្នុងប្រទេសអាល់បានី
#NEW NEWS# #ព័ត៌មាន# #សិស្សសាលា# #ហាមឃាត់# #កម្មវិធី TikTok# #ចាក់សម្លាប់# #ព័ត៍មានអន្តរជាតិ#
2178
ប្រទេសអាល់បានីបានប្រកាសការហាមឃាត់រយៈពេលមួយឆ្នាំលើកម្មវិធី TikTok ដែលជាកម្មវិធីវីដេអូខ្លីដ៏ពេញនិយម បន្ទាប់ពីមានហេតុការណ៍សម្លាប់ក្មេងជំទង់ម្នាក់កាលពីខែមុន ដែលបានបង្កើនការភ័យខ្លាចចំពោះឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គមលើកុមារដែរ កាលពីថ្ងៃសៅរ៍នេះ។
នាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama បាននិយាយបន្ទាប់ពីបានជួបសំណេះសំណាលជាមួយក្រុមឪពុកម្តាយ និងគ្រូបង្រៀនមកពីទូទាំងប្រទេស។ លោកបានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយសង្គម និង TikTok ជាពិសេសចំពោះការបញ្ឆេះអំពើហិង្សាក្នុងចំណោមយុវជនក្នុង និងក្រៅសាលា។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាល់បានី ធ្វើឡើងបន្ទាប់ពីសិស្សសាលាអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅក្នុងខែវិច្ឆិកាដោយសិស្សដូចគ្នា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងក្មេងប្រុសទាំងពីរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វីដេអូក៏បានផុសនៅលើ TikTok របស់អនីតិជនដែលគាំទ្រការសម្លាប់នេះ។
គួររំលឹកផងដែរថា ប្រទេសមួយចំនួននៅអឺរ៉ុប រួមទាំងប្រទេសបារាំង អាល្លឺម៉ង់ និងបែលហ្ស៊ិក បានអនុវត្តការរឹតបន្តឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ។ នៅក្នុងបទប្បញ្ញត្តិដ៏តឹងតែងបំផុតមួយរបស់ពិភពលោកដែលផ្តោតលើ Big Tech ។ ក្នុងនោះ អូស្ត្រាលីបានអនុម័តកាលពីខែវិច្ឆិកានូវការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៦ ឆ្នាំ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហ៊ុន TikTok ជំរុញឱ្យអ្នកប្រើប្រាស់អាមេរិក អំពាវដល់សមាជិកព្រឹទ្ធសភាឱ្យបោះឆ្នោត ទេ លើបម្រាមកម្មវិធី TikTok
ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ
និយតករអ៊ីតាលីពិន័យ TikTok ១១លានដុល្លារ ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់
ចិន៖ ការហាមប្រាម TikTok របស់សហរដ្ឋអាមេរិក ជុំវិញការបារម្ភពីសន្តិសុខជាតិ មិនយុត្តិធម៌ឡើយ
យោបល់ទាំងអស់ (0)