TA X2
· 03-15
និយតករអ៊ីតាលីពិន័យ TikTok ១១លានដុល្លារ ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់
#ByteDance# #ព័ត៌មាន# #Meta Platforms# #TikTok# #ព័ត៍មានអន្តរជាតិ#
5628
និយតករប្រឆាំងទំនុកចិត្តរបស់ប្រទេសអ៊ីតាលី ហៅកាត់ថា AGCM នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) នេះ បានឲ្យដឹងថា ខ្លួនបានពិន័យក្រុមហ៊ុនបណ្ដាញសង្គម TikTok ចំនួន៣ នូវទឹកប្រាក់សរុប ១០លានអឺរ៉ូ (១០,៩៤លានដុល្លារ) ជុំវិញការមិនបានត្រួតពិនិត្យមាតិកាឲ្យបានគ្រប់គ្រាន់នៅលើវេទិការបស់ខ្លួនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់វ័យក្មេង ឬងាយរងគ្រោះ។
បណ្ដាញសង្គម TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនបណ្ដាញសង្គមផ្សេងទៀត ក្នុងនោះរួមមានទាំងក្រុមហ៊ុនមេ Meta Platforms របស់ Facebook និង Instagram ផងដែរ កំពុងស្ថិតនៅក្រោមសម្ពាធពីនិយតករនៅជុំវិញពិភពលោក ដែលចង់ការពារអ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ។
AGCM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «TikTok មិនបានចាត់វិធានការឲ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមាតិកាបែបនេះនោះទេ ហើយមិនបានគោរពទាំងស្រុងនូវគោលការណ៍ណែនាំដែលខ្លួនបានអនុម័ត ដោយធានាដល់អតិថិជនថា វេទិកានេះ គឺជាកន្លែងសុវត្ថិភាព»។
សេចក្ដីថ្លែងការណ៍វបានបន្ថែមថា ខ្លឹមសារមួយចំនួនរបស់ TikTok ជាពិសេសអ្វីដែលគេហៅថា បញ្ហាប្រឈម អាចបង្កហានិភ័យដល់អនីតិជន ឬជនងាយរងគ្រោះ។
និយតករអ៊ីតាលីបានយោងទៅលើវីដេអូ ដែលបង្ហាញពីមនុស្សវ័យក្មេងនាំគ្នាលេងកម្មវិធីដ៏គ្រោះថ្នាក់មួយ ដែលគេស្គាល់ថា ជា «ស្លាកស្នាមបារាំង» ដែលជាការប្រកួតប្រជែងដ៏ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ ដោយកម្មវិធីនោះពាក់ព័ន្ធនឹងការច្របាច់ថ្ពាល់ រហូតដល់បន្សល់នូវស្នាមជាំជាប់នៅលើឆ្អឹងថ្ពាល់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)