TA X2

· 04-10

ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ

#ព័ត៌មាន# #TikTok# #ព័ត៍មានអន្តរជាតិ#

2998



ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ2024/04/09 01:10:30 pm     37


នៅពេលលោក Simon Harris ក្លាយជានាយករដ្ឋមន្ត្រីអៀរឡង់ ក្នុងខែមីនា លោកបានងាកទៅរកវេទិកាមួយ ដែលលោកពេញចិត្តក្នុងការបង្ហាញពីខ្លួនលោកគឺ បណ្ដាញសង្គមបង្ហោះព័ត៌មានកម្សាន្តខ្លីៗ TikTok ។ 

នៅក្នុងវីដេអូដែលមានអក្សរថា អរគុណ 'Thank YOU' ពណ៌លឿង បុរសដែលនឹងក្លាយជា នាយករដ្ឋមន្ត្រីឬមេដឹកនាំក្មេងជាងគេរបស់ប្រទេសអៀរឡង់បានប្រាប់អ្នកតាមដានឬ followers ចំនួន ៩៥.០០០នាក់ របស់លោកអំពីការកើនឡើងចំនួនគាំទ្ររបស់លោកពី ក្មេងជំទង់ដែលមានគំនិត និងអារម្មណ៍មិនល្អ ដោយខ្វះជំនួយផ្នែកអប់រំសម្រាប់បងប្រុសរបស់លោកដែលមានជំងឺអូទីស្សឹម។ 


លោកHarris ដែលជួនកាលដាក់ឈ្មោះថា ទីកតុក តាអស៊ីច "TikTok Taoiseach" ស្ថិតក្នុងចំណោមអ្នកនយោបាយអឺរ៉ុបដែលនាំមុខវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងដោយចិនមួយនេះ ដោយហៅថាតម្រូវការដើម្បីទៅដល់អ្នកបោះឆ្នោតវ័យក្មេងមានការព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាព។

ស្របពេលការបោះឆ្នោតនៅអឺរ៉ុបខិតជិតមកដល់ក្នុងខែមិថុនខាងមុខ អ្នកនយោបាយទូទៅមានការប្រុងប្រយ័ត្នចំពោះភាគីពាក់ព័ន្ធដែលបានទាញយកផលចំណេញពីទម្រង់វីដេអូខ្លីៗរបស់ខ្លួនដោយជោគជ័យ។ 

ប៉ុន្តែបណ្ដាញសង្គមTikTok កំពុងស្ថិតក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងនៅលោកខាងលិច ដោយសារតែក្ដីបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ពីកម្មវិធី ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅទីក្រុងប៉េកាំងអាចបញ្ចប់នៅក្នុងដៃរបស់រដ្ឋាភិបាលចិន។

ជាឧទាហរណ៍ ភ្នាក់ងារសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់បានព្រមានប្រឆាំងនឹងការប្រើប្រាស់កម្មវិធីនេះ ជុំវិញក្ដីបារម្ភថា បណ្ដាញនេះអាចចែករំលែកទិន្នន័យជាមួយរដ្ឋាភិបាលរបស់ប្រទេសចិន ឬត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងលើអ្នកប្រើប្រាស់។នៅសហរដ្ឋអាមេរិក សមាជិកសភាចង់បង្ខំឱ្យលក់វេទិកាគ្រប់គ្រងដោយប្រទេសចិនមួយនេះ ឬហាមឃាត់ប្រាមមិនឲ្យប្រើប្រាស់កម្មវិធីនេះ។ លោកប្រធានាធិបតីJoe Bidenបានលើកឡើងពីការព្រួយបារម្ភជាមួយលោកប្រធានាធិបតីចិនXi Jinping ។

ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron វិញមានអ្នកតាមដាន ឬ followers ដល់ទៅ៤លាននាក់ ចាប់តាំងពីចូលរួម TikTok ក្នុងឆ្នាំ ២០២០មក៕

https://www.tech360.tv/tiktok-popularity-soars-among-european-politicians-despite-security-concerns

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)