TNAOT News
· 12-22
ពេទ្យបង្អែកខេត្តព្រះសីហនុ បដិសេធករណីយកអ្នកជំងឺក្រីក្រមកដាក់ចោលក្រៅអាគារពេទ្យ
#NEW NEWS# #មន្ទីរសុខាភិបាល# #ខេត្តព្រះសីហនុ# #សង្គម# #មន្ទីរពេទ្យបង្អែក# #ព័ត៌មានសង្គម# #គ្រូពេទ្យ#
2213
ក្រោយមានការផ្សព្វផ្សាយ ថាពេទ្យបង្អែកខេត្តព្រះសីហនុយកអ្នកជំងឺក្រីក្រមកដាក់ចោលក្រៅអាគារពេទ្យ នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២៤នេះ ទាំងគ្រូពេទ្យ ទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តព្រះសីហនុចេញមកពន្យល់ថា គឺជារឿងមិនពិត។បើតាមលោក សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុប្រាប់បណ្តាញផ្សព្វផ្សាយថា អ្នកជំងឺរូបនោះជាជនអនាថា ដែលមន្ទីរសង្គមកិច្ចខេត្តនាំយកមកមន្ទីរពេទ្យនិងមិនឃើញមានសាច់ញាតិ។ ចំពោះករណីរូបភាពនេះ គឺខាងគ្រូពេទ្យនាំអ្នកជំងឺជនអនាថានោះមកលាងសម្អាតខ្លួនប្រាណដែលប្រឡាក់ទាំងទឹកនោម និង លាមក មិនមែនយកមកទុកចោលក្រៅពេទ្យនោះទេ។
ជាមួយគ្នានេះបើតាម លិខិតស្រាយបំភ្លឺ របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថាករណីអ្នកជំងឺ ជនអនាថាម្នាក់ឈ្មោះ ជា សារឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជំងឺឈឺសន្លាក់ដើរមិនរួច (Poly arthritis) បានចូលសម្រាក ព្យាបាលតាំងពី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនដូចការលើកឡើងរបស់សារព័ត៌មានដែលបានចុះផ្សាយឡើយ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបានសហការជាមួយមន្ទីរសង្គមកិច្ច ដើម្បីដោះស្រាយចំពោះជនអនាថាជាប្រចាំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារល្អបំផុតទាំង ៦ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
នគរបាលកូរ៉េខាងត្បូង បើកការវាយឆ្មក់ចូលសមាគមគ្រូពេទ្យ ជុំវិញការដើរចេញមិនធ្វើការ
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
យោបល់ទាំងអស់ (0)