Knongsrok

· 04-18

អាហារល្អបំផុតទាំង ៦ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ជួយរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព

#ផ្កាខាត់ណាខៀវ# #សុខភាព# #របបអាហារ#

4402

អាហារទាំងនេះជួយរក្សាលំនឹងជាតិស្ករក្នុងឈាម ជាពិសេសល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ផ្កាខាត់ណាខៀវគឺជាអាហារសម្បូរទៅដោយសារធាតុ sulforaphane ដែលជា isothiocyanate ដែលមានលក្ខណៈសម្បត្តិបញ្ចុះជាតិស្ករក្នុងឈាមបែបធម្មជាតិ។ ដូច្នេះ អ្នកកើតជំងឺទឹកនោមផ្អែមអាចញ៉ាំបានទៀងទាត់ ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។

ផ្លែឈើគឺជាអាហារសម្រន់មួយសម្រាប់សុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ អ្នកជំងឺត្រូវជ្រើសរើសផ្លែឈើដែលមានសន្ទស្សន៍ glycemic ទាបទើបល្អសម្រាប់អ្នកជំងឺ។

សូកូឡាសុទ្ធ ឬហៅថាសូកូឡាខ្មៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម។ យោងតាមសមាគមបេះដូងអាមេរិក សូកូឡាសុទ្ធជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមញ៉ាំសូកូឡាសុទ្ធក្នុងបរិមាណល្មម វានឹងនាំមកនូវអត្ថប្រយោជន៍ដល់សុខភាព។

អាហារសមុទ្រដូចជាបង្គា មឹក និងត្រីសមុទ្រមានប្រូតេអ៊ីន និងសារធាតុរ៉ែជាច្រើនដែលចាំបាច់សម្រាប់អ្នកដែលមានភាពស្លេកស្លាំង និងជំងឺទឹកនោមផ្អែម។ ជាពិសេស ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាម។ វាជួយបន្ថយការរំលាយអាហារ និងការពារការឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហាររួច ព្រមទាំងបង្កើនអារម្មណ៍ឆ្អែត។

ល្ពៅជាជម្រើសដ៏ល្អឥតខ្ចោះដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព។ ជាការពិត ផ្លែនេះ ត្រូវបានប្រទេសមួយចំនួនដូចជា ម៉ិកស៊ិក និងអ៊ីរ៉ង់ ប្រើប្រាស់ជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែផ្លែនេះមានផ្ទុកសារធាតុ polysaccharides ជាច្រើនដែលមានសមត្ថភាពជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម។

ការសិក្សាលើមនុស្ស ២៥ នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 បានបង្ហាញថាការទទួលទានគ្រាប់ធញ្ញជាតិជាប្រចាំដូចជា សណ្តែកដី អាល់ម៉ុន Walnut(គ្រាប់ខួរក្បាល) ជាដើម អាចជួយកាត់បន្ថយការតមអាហារ និងកម្រិតជាតិស្ករក្នុងឈាមក្រោយការតមអាហារ។ ជាលទ្ធផល សុខភាពអ្នកជំងឺទឹកនោមផ្អែមនឹងកាន់តែប្រសើរ៕

ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)