TNAOT News
· 2024-12-20
សប្បាយក្លាយជាទុក្ខ! នៅប្រទេសនីហ្សេរីយ៉ាមានសិស្សានុសិស្សស្លាប់និងរបួសជាច្រើននាក់ ដោយសាររត់ជាន់គ្នា
#BREAKING NEWS# #ប្រទេសនីហ្សេរីយ៉ា# #ព័ត៌មាន# #សិស្សានុសិស្ស# #បុណ្យណូអែល# #ករណីរត់ជាន់គ្នា# #ព័ត៍មានអន្តរជាតិ#
3881
មានករណីសោកនាដកម្មមួយបានកើតឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការរត់ជាន់គ្នាបានកើតឡើងនៅឯការប្រារព្ធពិធីបុណ្យណូអែលនៅវិទ្យាល័យអ៊ីស្លាមមួយ ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Ibadan កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។ ជាលទ្ធផល គេបានរកឃើញមានកុមារចំនួន ៣៥ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមប៉ូលីសបានឲ្យដឹងថា អ្នករៀបចំពិធីបុណ្យណូអែលចុងឆ្នាំបានប្រកាសថា ពួកគេនឹងផ្តល់ឱ្យកុមារចំនួន ៥,០០០នាក់នូវអាហារ និងសាច់ប្រាក់ចំនួន ៥,០០០Naira (១០០ ដុល្លារអាម៉េរិក) ក្នុងម្នាក់ៗ ។ បន្ទាប់ពីការប្រកាស មនុស្សជាង ១០,០០០ នាក់បាននាំគ្នាទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយអ្នកផ្សេងទៀតបានព្យាយាមសម្រុកចូល ចូលទៅខាងក្នុងរហូតទាល់តែដួលទាំងអស់គ្នា។ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យ ៨ នាក់ដំបូងក្នុងនោះរួមមានលោកស្រី Naomi Silekunola ជាអ្នករៀបចំ និងជាឥស្សរជនដ៏លេចធ្លោម្នាក់ក្នុងទីក្រុង Ibadan។
ប្រធានាធិបតី Bola Tinubu មេដឹកនាំប្រទេសនីហ្សេរីយ៉ា បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះឪពុកម្តាយដែលបានបាត់បង់កូន និងបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង
ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន
ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត
កុំពិបាកចិត្ត បើកូនរបស់អ្នកមានចរិតឆ្មើងឆ្មៃ ហើយពិបាកចិញ្ចឹម ព្រោះលក្ខណៈ ៣ យ៉ាងនេះបង្ហាញថាគេជាក្មេងឆ្លាត
យោបល់ទាំងអស់ (0)