Knongsrok

· 08-21

ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ទម្លាប់អាក្រក់#

1350

ម្តាយឪពុកខ្លះប្រហែលជាមិនដឹងទេថា មានសញ្ញានៅក្នុងកុមារដែលមិនអនុវត្តតាមស្តង់ដារធម្មតារបស់មនុស្សពេញវ័យ ដូច្នេះទើបម្តាយឪពុកតែងតែគិតថាវាជារឿងមិនល្អ ប៉ុន្តែតាមពិតសញ្ញាទាំងនេះគឺបង្ហាញពីភាពឈ្លាសវៃរបស់កុមារ ហើយភាគច្រើននៃកុមារឆ្លាតគឺតែងតែធ្វើរឿងទាំងនេះ៖

១.ក្មេងនិយាយច្រើន ជាសញ្ញានៃការគិតរហ័ស៖ កុមារតូចៗស្ថិតនៅក្នុងពេលវេលានៃការរៀនសូត្រ និងបំពេញគំនិតរបស់ពួកគេជាមួយនឹងអ្វីដែលថ្មី។ ដូច្នេះហើយ កុមារមានសំណួរជាច្រើនដែលត្រូវសួរ។ ដូច្នេះហើយ ឪពុកម្តាយមិនគួរខឹង ព្រោះឃើញកូននិយាយច្រើនពេក សួរច្រើនពេក ហាមកូន និងព្យាយាមកែប្រែកូននោះទេ។ កុមារកាន់តែសួរច្រើន ពួកគេកាន់តែឆ្ងល់ ដែលបង្ហាញថាការគិតរបស់ពួកគេកាន់តែរីកចម្រើន។ ក្មេងៗចង់ដឹងចង់ឃើញ ចង់រៀន សំណួរនីមួយៗជាសញ្ញាថាពួកគេចង់ស្វែងយល់ពីពិភពលោក។ ឪពុកម្តាយត្រូវស្វែងយល់ពីដំណាក់កាលរបស់កូនៗ ដើម្បីកំដរកូនៗរបស់ពួកគេ ដើម្បីជួយពួកគេស្វែងយល់ពីពិភពលោកកាន់តែល្អប្រសើរ។

២.ក្មេងដែលចង់ដឹងចង់ឃើញ៖ ក្មេងៗភាគច្រើនចូលចង់ដឹងចង់ឃើញ ហេតុនេះហើយបានជាពួកគេចូលចិត្តរុះរើប្រដាប់ក្មេងលេង ឬ បោកបំបែកឧបករណ៍មួយដើម្បីដឹងពីគ្រឿងបង្គុំខាងក្នុង ដូច្នេះសូមម្តាយឪពុកកុំគិតថាក្មេងមានចរិតអាក្រក់ព្រោះតែហេតុផលនេះ។ ភាពផ្ចង់អារម្មណ៍នេះអាចជាការបង្ហាញពីតម្រូវការរបស់កុមារក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទ។ តាមរយៈចលនា កុមារមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយ មាតាបិតាគួរយកចិត្តទុកដាក់បង្កើតបរិយាកាសល្អសម្រាប់កូន ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ពួកគេ តែក៏កុំហាមឃាត់ពួកគេក្នុងការស្រូបយកចំណេះដឹងថ្មីៗនោះដែរ។

៣.កុមារដែលមិនចូលចិត្តគេង៖ មិនមែនក្មេងទាំងអស់ចូលចិត្តគេងនោះទេ នោះដោយសារតែកុមារមានតម្រូវការក្នុងការរុករក។ ប្រសិនបើកូនរបស់អ្នកគេងលក់ស្រួលនៅពេលយប់ និងមានកាលវិភាគទៀងទាត់ ការមិនងងុយគេងពេលថ្ងៃ មិនមែនជាមូលហេតុសម្រាប់ការព្រួយបារម្ភនោះទេ។ ដូច្នេះហើយ បើកុមារមិនងងុយគេង ឪពុកម្តាយមិនចាំបាច់បង្ខំនោះទេ ប៉ុន្តែត្រូវជៀសវាងឱ្យកូនចេញទៅក្រៅក្រោមពន្លឺថ្ងៃ។ ឪពុកម្តាយគួរតែធ្វើការកែសម្រួលកាលវិភាគរបស់កូនពួកគេដើម្បីឱ្យពួកគេអាចមានភាពសប្បាយរីករាយនៅពេលរសៀលជំនួសឱ្យការចូលគេង។

៤.កុមារមិនអង្គុយនៅតុអាហារពេលល្ងាច៖ កុមារជាច្រើនមិនអង្គុយស្ងៀមទេ ព្រោះពួកគេត្រូវការរុករក ជាពិសេសនៅពេលមានអាហារចម្លែកៗ។ ឪពុកម្តាយគ្រាន់តែត្រូវបង្រៀនកូនរបស់ពួកគេអំពីច្បាប់ជាមូលដ្ឋានអំពីការញ៉ាំ ប៉ុន្តែកុំបង្ខំកូនតូចៗឱ្យអង្គុយស្ងៀមដូចមនុស្សពេញវ័យដើម្បីញុំាអាហារ។ ជំនួសឱ្យការស្តីបន្ទោស និងរិះគន់ ចូរពន្យល់កុមារអំពីការញ៉ាំអាហារដោយគួរសម។

៥.កុមារយំញឹកញាប់៖ កុមារមិនដូចមនុស្សពេញវ័យទេ ដូច្នេះពួកគេមិនអាចទប់ការយំរបស់ពួកគេបាននោះទេ។ នោះហើយជាមូលហេតុដែលទាំងក្មេងប្រុស និងក្មេងស្រីយំ។ កុមារដែលយំជាញឹកញាប់មិនមានន័យថាពួកគេមិនក្លាហាននោះទេ ប៉ុន្តែវាមានន័យថាពួកគេមានសមត្ថភាពធ្វើឱ្យអារម្មណ៍រឹងមាំ និងមានភាពរសើបជាងកុមារដទៃទៀត។ ដូច្នេះ ជំនួសឲ្យការបង្រៀនកូនកុំឲ្យយំ ឪពុកម្តាយគួរសង្កេត និងយល់ពីអារម្មណ៍របស់កូន។ លើកទឹកចិត្តកូនរបស់អ្នកឱ្យយំនៅពេលចាំបាច់ កុំអោយពួកគេទប់អារម្មណ៍មិនហ៊ានបញ្ចេញមក ព្រោះបើមិនដូច្នោះទេផ្លូវចិត្តរបស់ពួកគេនឹងមានបញ្ហាដោយសារតែពួកគេចូលចិត្តទ្រាំចំពោះការឈឺចាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស