TNAOT News
· 12-18
ម្ចាស់ពាន MasterChef លោក ឃួន សំអន លើកឡើងពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ទៅលើម្ហូបអាហារខ្មែរ
#ខេត្តបន្ទាយមានជ័យ# #NEW NEWS# #ឃួន សំអន# #សង្គម# #ព័ត៌មានសង្គម# #MasterChef Cambodia#
2678
ម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣ លោក ឃួន សំអន បានធ្វើឲ្យមហាជនងាកមកចាប់អារម្មណ៍ពិសេសអ្នកខេត្តបន្ទាយមានជ័យពិតជាស្ញប់ស្ញែងទៅដល់រូបលោកយ៉ាងខ្លាំង ខណៈលោកបង្ហាញបង្ហោះរូបភាពប៉ុន្មានសន្លឹកបញ្ជាក់ថាលោកជាអ្នកខេត្តបន្ទាយមានជ័យ អមជាមួយសំណេរយ៉ាងមានអត្ថន័យបង្ហាញពីសក្តានុពលស្រុកកំណើតរបស់ខ្លួន។
ក្នុងនោះម្ចាស់ពាន MasterChef Cambodia រូបនេះក៏បានលើកឡើងថា៖ «ពាន» នេះមិនមែនគ្រាន់តែជារបស់ខ្ញុំតែម្នាក់ទេ! ចូលដល់វគ្គកំពូល ៣នាក់ចុងក្រោយ ខ្ញុំជាប់ឈ្មោះជាបេក្ខជនតំណាងឲ្យខេត្ត«បន្ទាយមានជ័យ» ទាំងមូលបាត់ទៅហើយ។
ដូច្នេះតាមរយៈនៃការដណ្តើមពាននេះបានមក ខ្ញុំសុំបង្ហាញពីសក្តានុពលរបស់ ខេត្តបន្ទាយមានជ័យ ទៅលើម្ហូបអាហាររបស់ខ្មែរ ជាពិសេសនោះគឺ មុខម្ហូបប្លែកៗ តាមតំបន់ ឬគ្រួសារ ដែលសុទ្ធសឹងតែ ជារូបមន្តម្ហូបដ៏ឆ្ងុយឆ្ងាញ់។
ម្យ៉ាងវិញទៀត ខ្ញុំជឿថា នៅក្នុងខេត្តបន្ទាយមានជ័យសម្បូរទៅដោយធនធានដែលមាន ទេពកោសល្យទៅលើម្ហូបអាហារជាច្រើនរូប! ដែលយុវជនខ្លះបានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយតាមរយៈការផលិតមាតិកាធ្វើម្ហូបប្លែកៗ តែបេក្ខជនខ្លះបង្ហាញតាមរយៈការចងក្រងជាសៀវភៅ ឬក៏ចូលរួមប្រកួតផ្នែកម្ហូបអាហារផ្សេងៗ»។
ក្រោយពីបានឃើញបែបនេះហើយ គ្រប់គ្នាហាក់កាន់តែស្រលាញ់ពេញចិត្តលោកបន្ថែមមួយកម្រិតទៀត និងមានអ្នកខ្លះទៀតចង់ឲ្យថ្នាក់ដឹកនាំខេត្ដក្រុង បង្កេីតជាពិធីដង្ហែរពានដល់រូបលោកផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)