Knongsrok

· 04-29

ប្រពន្ធណាខ្លះសំណាងបែបហ្នឹង! ស្វាមីល្អ ស្រឡាញ់អ្នកខ្លាំង គាត់នឹងផ្ដល់ឱ្យអ្នកនូវរឿងទាំង ៥ យ៉ាងនេះ

#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#

821

មិនដឹងថា មនុស្សស្រីណាខ្លះដែលអាចទទួលបានសំណាងនៅក្នុងរឿងជីវិតគូ ព្រោះភាគច្រើននៃមនុស្សស្រី នៅពេលដែលរៀបការ មានប្ដី ជីវិតច្រើនតែបាត់បង់សេរីភាព បាត់បង់ក្ដីសុខ គ្មានសូម្បីតែពេលវេលាឱ្យខ្លួនឯង ជីវិតពីមួយថ្ងៃទៅមួយថ្ងៃមានតែភាពហត់នឿយទាំងការងារក្នុងក្រៅ ដើម្បីគ្រួសារ។ យ៉ាងណាមិញ ប្រសិនបើអ្នករៀបការបានស្វាមីល្អ គេនឹងផ្ដល់ឱ្យអ្នកនូវរឿងទាំង ៥ យ៉ាងនេះ ច្បាស់ណាស់ថាអ្នកជាស្ត្រីដែលសំណាងខ្លាំងណាស់។

១. បោកខោអាវឱ្យអ្នក ៖ បុរសល្អនឹងមិនគិតថាការបោកគក់ និងចម្អិនអាហារគឺជាការងាររបស់ស្ត្រីទេ។ បុរសល្អនឹងជួយស្ត្រីក្នុងការធ្វើការងារផ្ទះគ្រប់សព្វបែបយ៉ាង។ បុរសល្អនឹងគិតថា ការជួយការងារប្រពន្ធជារឿងសប្បាយចិត្ត ហើយនឹងមិនមានអារម្មណ៍ខ្មាសអៀនឡើយ។ នៅពេលដែលបុរសម្នាក់សុខចិត្តបោកគក់ឱ្យអ្នក វាបង្ហាញថាគាត់ស្រលាញ់អ្នកខ្លាំងណាស់។

២. គាត់នឹងធ្វើម្ហូបជាមួយអ្នក ៖ បុរសភាគច្រើនគិតថាក្រោយពេលរៀបការប្រពន្ធគួរតែរៀបចំអាហារសម្រាប់ខ្លួន ហើយរង់ចាំពួកគេត្រលប់មកផ្ទះវិញទទួលទានអាហារជាមួយគ្នា ប៉ុន្តែវាខុសគ្នាជាមួយស្វាមីល្អ។ បុរសដែលយកចិត្តទុកដាក់នឹងប្រពន្ធមិនចាំដល់ពេលឃ្លានក្រោយពីធ្វើការនឹងជួយប្រពន្ធធ្វើម្ហូប ជួយការងារផ្ទះខ្លះ ហើយនឹងមានសុភមង្គលខ្លាំងណាស់ដែលបានប្ដីបែបនេះ។

៣. ស្មោះត្រង់បំផុតចំពោះអ្នក ៖ គាត់នឹងស្មោះត្រង់បំផុតជាមួយអ្នក ទូរស័ព្ទដៃ កាតធនាគារ និងបណ្តាញសង្គមរបស់គាត់ សុទ្ធតែប្រាប់អ្នក។ អ្នកអាចអានវាបានគ្រប់ពេល។ ភាពស្មោះត្រង់របស់គាត់ចំពោះអ្នកមិនមែនជាមាត់របស់គាត់ទេ ប៉ុន្តែវានឹងត្រូវបានបង្ហាញដោយសកម្មភាពជាក់ស្តែង។ នៅពេលអ្នកមានផ្ទៃពោះ គាត់នឹងទទួលខុសត្រូវក្នុងការចម្អិនអាហារដែលមានជីវជាតិសម្រាប់អ្នក គាត់នឹងស្រាវជ្រាវ និងស្វែងយល់ថាអ្វីដែលគួរញ៉ាំ និងអ្វីដែលមិនល្អ ផ្តល់ឱ្យអ្នក និងទិញសម្រាប់អ្នក។

៤. បង្កើតមនោសញ្ចេតនា ៖ នៅថ្ងៃឈប់សម្រាក ឬថ្ងៃពិសេសៗគាត់នឹងផ្តល់ឱ្យអ្នកនូវអំណោយដ៏មានអត្ថន័យបំផុត ដើម្បីបង្កើតការចងចាំ និងបង្កើនមនោសញ្ចេតនាជាមួយគ្នាឱ្យកាន់តែច្រើន។

៥. ផ្ដល់ឱ្យអ្នកគ្រប់យ៉ាង ៖ ឱ្យតែអ្នកចូលចិត្ត ឱ្យតែគាត់មានលទ្ធភាព គាត់នឹងទិញវាឱ្យអ្នកដោយមិននិយាយពាក្យអ្វីទាំងអស់ ប៉ុន្តែចំពោះគាត់ គាត់មិនចង់បានអ្វីទេ សំខាន់ឱ្យតែអាចផ្ដល់ឱ្យអ្នកបាន ឱ្យអ្នកមានគ្រប់យ៉ាង ឃើញអ្នកសប្បាយចិត្ត គាត់ក៏ពេញចិត្តហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស