TNAOT News

· 12-17

ការងូតទឹកមិនត្រឹមតែសម្អាតរាងកាយនោះទេ ថែមទាំងផ្តល់ផលល្អដល់រាងកាយទៅតាមសីតុណ្ហភាពនីមួយៗ

#ដេកត្រាំទឹក# #គន្លឹះថែទាំសុខភាព# #សីតុណ្ហភាព​# #ការងូតទឹក# #សុខភាព# #សុខភាពរាងកាយ# #TNAOT HEALTH#

2952

ការ​ងូត​ទឹក​ ជា​វិធី​មួយ​ដើម្បី​លាង​សម្អាត​ភាព​កខ្វក់​ចេញ​ពី​រាង​កាយ។ ការងូតទឹកក៏ជួយធ្វើឱ្យរាងកាយស្រស់ស្រាយ និងជួយឲ្យស្បែកមានសុខភាពល្អផងដែរ។ ជាធម្មតា ពេលងូតទឹក យើងតែងតែប្រើទឹកដែលមានសីតុណ្ហភាពខុសៗគ្នា ប៉ុន្តែ​តើ​សីតុណ្ហភាព​ទឹក​ខុស​គ្នា​មាន​ឥទ្ធិពល​អ្វីខ្លះ​ដល់​សុខភាព?

១.​ ងូតទឹកត្រជាក់

ការងូតទឹកត្រជាក់ គឺជាការងូតទឹកដែលមានសីតុណ្ហភាពទាបជាង ២៧ អង្សាសេ ទឹកត្រជាក់ជួយដាស់សាច់ដុំដោយបង្កើនលំហូរឈាមទៅកាន់ស្បែក។ បន្ទាប់ពីនោះ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយអារម្មណ៍ស្មុគស្មាញ និងតានតឹង។

២.​ ងូតទឹកក្តៅឧណ្ណៗ

ការងូតទឹកក្តៅឧណ្ណៗ គឺជាការងូតទឹកនៅសីតុណ្ហភាព ២៧-៣៧អង្សាសេ ដែលនឹងជួយជម្រុះស្បែក បណ្តេញកាកសំណល់ដែលនៅសេសសល់កាន់តែច្រើន។ វាជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន កាត់បន្ថយរោគសញ្ញាត្រជាក់ដៃ ជើង ហើមសរសៃ varicoseដែលមាននៅគ្រប់កន្លែងនៃរាងកាយ និងជំរុញចលនាឈាមរត់បានស្រួល និង កាត់បន្ថយភាពតានតឹងផងដែរ។ ទឹក​ក្តៅ​ឧណ្ណៗ គឺ​ស័ក្តិសម​សម្រាប់​អ្នក​ដែលមានបញ្ហា​គេង​មិន​លក់ ព្រោះ​ទឹក​ក្តៅឧណ្ណៗ​នឹងជួយ​បង្កើន​សីតុណ្ហភាព​ក្នុង​ខ្លួន ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ធូរស្រាល និង​​គេងលក់​​ស្រួល។

៣. ងូតទឹកក្តៅ

ការ​ងូត​ទឹក​ក្តៅ​ គឺ​ការ​ងូត​ទឹក​នៅ​សីតុណ្ហភាព ៣៧-៤២ អង្សារសេ ដែល​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល ដាស់រាងកាយឲ្យភ្ញាក់ ប៉ុន្តែ​អ្នក​មិន​គួរ​ងូត​ទឹក ឬ​ត្រាំ​ទឹក​ក្តៅ​លើសពី ១៥ នាទី​ទេ ព្រោះ​រាងកាយ​នឹង​ក្តៅ​ខ្លាំង​ពេក ហើយ​ធ្វើ​ឱ្យ​វិលមុខ និង​ដួល​សន្លប់។ លើសពីនេះ ទឹកក្តៅនឹងធ្វើឱ្យស្បែកស្ងួត បណ្តាលឱ្យមានកន្ទួល ស្បែកជ្រីវជ្រួញ។ ដូច្នេះហើយ បន្ទាប់ពីងូតទឹកក្តៅហើយ គួរងូតទឹកត្រជាក់បន្តិច ដើម្បីបង្រួមរន្ធញើស និងលាបក្រែមផ្តល់សំណើមដល់ស្បែក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស