Pisey trip
· 05-04
ផលអាក្រក់ ៤ យ៉ាងដែលកើតចេញពីការចូលគេងយឺត
#គន្លឹះថែទាំសុខភាព# #ស្បែកស្ងួត# #សុខភាព# #គេងយឺត#
3780
ក្មេងស្រីជាច្រើនបានដឹងរួចហើយ នៅពេលយប់រាងកាយចាប់ផ្តើមជួសជុលនិងធ្វើឱ្យស្បែករស់ឡើងវិញ នេះគឺដោយសារតែអ័រម៉ូនលូតលាស់នឹងកើនឡើងយ៉ាងឆាប់រហ័ស អ័រម៉ូនលូតលាស់មានតួនាទីជួយបង្កើតកោសិកាស្បែកថ្មី នេះមានន័យថាការគេងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ ផ្ទុយទៅវិញប្រសិនបើក្មេងស្រី ចូលគេងយឺត ឬគេងមិនលក់យូរ វាជៀសមិនរួចធ្វើឱ្យរាងកាយមិនអាចស្តារស្បែកដូចដែលវាគួរតែ ថ្ងៃនេះ Pisey trip សូមនាំអារម្មណ៍មិត្តអ្នកអាន មកដឹងពីផលអាក្រក់ ៤ យ៉ាងដែលកើតចេញពីការគេងយឺត និងនាំឱ្យខូចស្បែកមកប្រាប់ដល់មិត្តៗនារី ដើម្បីជ្រាបច្បាស់តោះមកមើលទាំងអស់គ្នា តើវានឹងប៉ះពាល់ដល់ស្បែកយ៉ាងដូចម្តេច?
(រូបតំណាង)
១- ធ្វើឱ្យស្បែកស្ងួត
ជាធម្មតាក្នុងអំឡុងពេលគេង ស្បែកនឹងបាត់បង់ជាតិទឹកខ្លះហើយ ប៉ុន្តែរាងកាយមនុស្សឆ្លាតណាស់វាការពារការបាត់បង់ជាតិទឹកអំឡុងពេលអ្នកគេង បន្ទាប់មករាងកាយផលិតអរម៉ូន vasopressin ដែលជាអរម៉ូនដែលជួយរក្សាជាតិទឹក ដូច្នេះហើយប្រសិនបើក្មេងស្រីគេងយឺត ឬការគេងរបស់ពួកគេមានរយៈពេលខ្លី អកម៉ូននេះនិងមិនដំណើរការទេ ដូច្នេះនាំឱ្យស្បែកខះជាតិទឹក ក៏ដូចជាធ្វើឱ្យស្បែកមានបញ្ហាស្បែកស្ងួតផងដែរ។
២-រាងកាយមានសភាពហើម
ក្មេងស្រីប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាការចូលគេងយឺតអាចធ្វើឱ្យរាងកាយហើម នោះគឺមកពីគេងយឺត ឬគេងមិនគ្រប់ ធ្វើឱ្យប្រព័ន្ធរបត់ឈាមរត់ដំណើរការមិនល្អ ដូច្នេះហើយទើបធ្វើឱ្យរាងកាយមិនអាចកម្ចាត់យកកាកសំណល់ចេញបាន វាអាចបណ្តាលឱ្យហើម ទោះជាយ៉ាងណាក៏ដោយ ការគេងមិនលក់ ឬការចូលគេងយឺតមិនត្រឹមតែបណ្តាលឱ្យហើមនៅក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យស្បែកនៅក្រោមភ្នែកហើមផងដែរ។
៣-របាំងការពារស្បែកត្រូវបានបំផ្លាញ
ជាការពិតណាស់ ការគេងប៉ះពាល់ស្ទើរតែគ្រប់ផ្នែកនៃរាងកាយ ជាពិសេសសំណើមនៃស្បែក ការបាត់បង់ទឹក ការផលិតប្រេងឬ សេប៊ូម ឈាមរត់ ការបែងចែកកោសិកាស្បែក រួមទាំងមុខងារនៃរបាំងការពារស្បែក ដែលនៅពេលក្មេងស្រី មានទម្លាប់ចូលគេងយឺត ឬគេងមិនលក់ជាប្រចាំ វានឹងរំខានដល់ដំណើរការនៃរាងកាយ បណ្តាលឱ្យរាងកាយបង្កើតរ៉ាឌីកាល់សេរីកាន់តែច្រើន ក៏ដូចជានាំទៅរកការបង្កើតរបាំងស្បែកដែលចុះខ្សោយ នោះនាំឱ្យមានភាពចាស់មុនអាយុ រួមទាំងបញ្ហាស្បែកស្ងួត និងស្បែករលាក។
៤-ចាស់ជាងវ័យ
ដូចដែលអ្នកបានដឹងហើយថា ការគេងមិនលក់ ឬចូលគេងយឺតជាប្រចាំ នឹងបង្កើតប្រព័ន្ធផ្សេងៗ មានបញ្ហានៅក្នុងខ្លួ។ ជាពិសេសធ្វើឱ្យមានស្នាមជ្រួញកាន់តែច្រើនក្នុងរយៈពេលយូរ វានឹងធ្វើឱ្យការងើបឡើងវិញរបស់រាងកាយក៏មិនមានប្រសិទ្ធភាពដែរ លើសពីនេះក្នុងអំឡុងពេលគេង ស្បែករបស់ក្មេងស្រីបង្កើតនូវ collagen ថ្មី ធ្វើឱ្យស្បែករឹងមាំនិងបត់បែន ដូច្នេះវាជួយការពារភាពជ្រីវជ្រួញ និងជួយកាត់បន្ថយដំណើរការចាស់បានយ៉ាងល្អ ស្ត្រីអាចមើលឃើញពីគុណវិបត្តិដែលមកពីការគេងយឺត ឬគេងមិនលក់ជាប្រចាំ វាមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើស្បែក ដូច្នេះ ដើម្បីការពារភាពចាស់មុនអាយុ ឬដើម្បីការពារស្បែកស្ងួត និងខូច អ្នកត្រូវកែតម្រូវពេលវេលាគេងរបស់អ្នកឱ្យសមស្រប ព្យាយាមចូលគេងឱ្យបានលឿន ហើយក្រោកពីព្រលឹម សំខាន់បំផុតអ្នកគួរតែឱ្យរាងកាយបានគេងបន្តរយៈពេល ៧-៨ ម៉ោងក្នុង១ថ្ងៃ ដើម្បីជួយឱ្យរាងកាយងើបឡើងវិញបានពេញលេញ។
ប្រែសម្រួលដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្លាប់ល្អទាំង ១០ នឹងអាចជួយអ្នកឱ្យមានសុខភាពល្អ ការពារជំងឺជាច្រើន និងរស់នៅបានយូរ
វិធី ១២ យ៉ាងដើម្បីដាស់កូនៗក្រោកនៅពេលព្រឹក ទោះបីពួកគេមិនចង់ក្រោកពីគេងនៅពេលព្រឹកព្រលឹមក៏ដោយ!
អត្ថប្រយោជន៍ ៥យ៉ាង នៃការប្រើប្រាស់យិនស៊ិន ដើម្បីធ្វើអោយស្បែកភ្លឺថ្លាតាមបែបធម្មជាតិ
លូកទៅមិនខុសទេ! អាហារសម្រន់ ៥ ប្រភេទល្អខ្លាំងសម្រាប់មនុស្សស្រី ធ្វើឱ្យស្រស់ស្អាត ស្បែកភ្លឺថ្លាជាងមុន
យោបល់ទាំងអស់ (0)