TNAOT News

· 12-17

គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ វាយប្រហារសាធារណរដ្ឋវ៉ាន់នូអាទូ និងព្រមានអំពីរលកយក្សស៊ូណាមិ

#BREAKING NEWS# #អាស៊ីប៉ាស៊ីហ្វិក# #ផ្ទុះភ្នំភ្លើង# #ព័ត៌មាន# #គ្រោះរញ្ជួយដី# #រលកយក្សស៊ូណាមិ# #ព័ត៍មានអន្តរជាតិ#

2667

គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ៣០គីឡូម៉ែត្រ នៃភាគខាងលិចទីក្រុង Port Vila នៃសាធារណរដ្ឋវ៉ាន់នូអាទូ ដែលជាប្រទេសមួយ មានទីតាំងនៅតំបន់Melanesia ភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក វេលាម៉ោង១២ និង៤៧នាទី ថ្ងៃអង្គារ ម៉ោងក្នុងស្រុក។

រហូតមកទល់ពេលនេះនៅមិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗណាមួយ​អំពីតួលេខ​អ្នក​ស្លាប់ ឬ​ការ​ខូច​ខាត​នោះ​ទេ។ តែបើយោងតាម ​​USGS ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីត្រូវបានគេដឹងថាមានជម្រៅ ៤៣គីឡូម៉ែត្រ ត្រូវបានកំណត់នៅរយៈទទឹង ១៧.៧១១ដឺក្រេប៉ែកភាគខាងត្បូង និងរយៈបណ្តោយ ១៦៨.០៣០ដឺក្រេប៉ែកខាងកើត។ ជាមួយគ្នានេះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ ដោយសារតែការរញ្ជួយដី។

គួរបញ្ជាក់ផងដែរថា ប្រទេសកោះប៉ាស៊ីហ្វិក ដូចជា ហ្វីជី តុងហ្គា និងវ៉ានូអាទូ សុទ្ធសឹងតែជាប្រទេស ដែលស្ថិតនៅលើតំបន់ខែ្សក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់រញ្ជួយដី និងតំបន់ភ្នំភ្លើង ដែលបន្ទះទ្វីបប៉ះគ្នា បង្កើតឱ្យមានសកម្មភាពរញ្ជួយដីជាញឹកញាប់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស