TNAOT News
· 4ម៉ោងមុន
គូស្នេហ៍គ្រប់រូបគួរសិក្សាស្វែងយល់ចំណុចទាំង ៦នេះ មុនសម្រេចចិត្តចាប់ដៃគ្នារៀបអាពាហ៍ពិពាហ៍
#NEW NEWS# #រៀបការ# #សង្គម# #ជីវិតគូ# #ព័ត៌មានសង្គម#
1987
គ្រប់គូស្នេហ៍ដែលសម្រេចចិត្តចង់ចាប់ដៃគ្នាសាងគ្រួសារ ឈានដ៏ការរៀបអាពាហ៍ពិពាហ៍ គឺគ្រប់គ្នាតែងតែមើលទៅលើចរិតនិស្ស័យ សម្ដីសម្ដៅ ការប្រព្រឹត្តចរិយាសម្បត្តិជាដើម តែចំនុចទាំងនេះគ្រាន់តែជាចំំណុចមួយចំនួន តែអ្វីដែលកាន់តែសុីជម្រៅនិងសំខាន់ទៀតនោះ គឺយើងត្រូវមើលពីចំណុចផ្សេងៗទៀតដូចខាងក្រោមដកស្រងចេញពីប្រភពDome - ដូមី មានដូចជា៖
១-ទ្រព្យសម្បត្តិ បំណុល និងចំណូលទាំងសងខាង៖
សម័យនេះ គួរនិយាយគ្នាមុន ច្បាស់លាស់រៀងខ្លួន ហើយសម្រេចចិត្តទទួលយកឬមិនទទួលយកឱ្យច្បាស់លាស់ ព្រោះបញ្ហាលុយកាក់ពិតជាសំខាន់ណាស់កំពុងតែខ្វះខាតហើយជាប់បំណុលទៀតគឺជាសម្ពាធដ៏ធំមួយ រុញឱ្យគូជីវិតភាគច្រើនអាចបែកគ្នា។
២-គម្រោងចំណាយជួយគ្រួសារទាំងសងខាង៖
យើងត្រូវតែនិយាយគ្នាឱ្យហើយ ឱ្យបានច្បាស់លាស់ ថានៅក្រោយរៀបការ ទាំងសងខាងចង់ជួយឪពុកម្ដាយប៉ុន្មាន? កម្រិតណា? ជៀសវាងមានការលំអៀងអាចបង្កជាជម្លោះក្នុងគ្រួសារបាន។
៣ -គម្រោងសន្សំ និងរៀបចំផែនការជីវិត៖
ជីវិតគូរុងរឿងត្រូវតែមានផែនការសន្សំ និងរៀបចំផែនការអនាគតជាមួយគ្នា ទើបមិនពិបាកទៅថ្ងៃក្រោយ។
៤- ផែនការយកកូន៖
អ្នកត្រូវនិយាយគ្នាឱ្យច្បាស់ថាប៉ុន្មានឆ្នាំទៀតគម្រោងយកកូន ហើយយកប៉ុន្មាននាក់ ត្រូវផ្អែកលើស្ថានភាពហិរញ្ញវត្ថុកម្រិតណាៗមានពេលវេលាមើលថែកូនគ្រប់គ្រាន់ឬយ៉ាងណា។
៥-គិតលើកិច្ចការងារផ្ទះ៖
ចូលកុំរំពឹងថាជាការងារស្រី ឬប្រុស ព្រោះស្រ្ដីសម័យនេះក៏មានការងារនៅខាងក្រៅដែរ ដូច្នេះមកដល់ផ្ទះត្រូវជួយគ្នាធ្វើការងារផ្ទះ កុំប្រចាំគ្នាទើបការងារប្រកបទៅដោយរលូន។
៦-និយាយគ្នាឱ្យច្បាស់ពីគោលការណ៍ និងវិន័យផ្ទាល់ខ្លួន មានពេលវេលាចំពោះគ្នា៖
ពិតណាស់វេលាសម្រាប់គ្នាគឺសំខាន់ តែក៏កុំទាមទារហួសប្រមាណ ដោយសារពេលខ្លះក៏គេចង់មានវេលាខ្លះដើម្បីចំណាយពេលទៅធ្វើអ្វីផ្សេងៗសម្រាប់ខ្លួនឯងដែរ ដូច្នេះហើយត្រូវទុកពេលឲ្យគេសប្បាយជាមួយមិត្ត និងគ្រប់ការងារផង កុំបិទសិទ្ធលើសលុបពេក ចេះយោគយល់ទើបគ្រួសារមានសុភមង្គលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ
ស្ត្រីក្រោយអាយុ៤០ឆ្នាំ មិនថាជិតស្និទ្ធនឹងអ្នកដទៃប៉ុណ្ណានោះទេ ហាមប្រាប់គេរឿងឯកជនទាំង៣នេះ
មិនថាអ្នកក្រប៉ុនណាឡើយ ដាច់ខាតកុំជំពាក់បំណុលទាំង ៤ នេះ ត្រូវតែខិតខំសងតាមលទ្ធភាព ឱ្យបានល្អ
អាប់រាសីណាស់! ក្នុងផ្ទះបើមានទម្លាប់អាក្រក់ទាំង ៣ នេះ មិនអាចរីកចម្រើន លូតលាស់បានឡើយ កូនចៅក៏នៅតែល្ងង់ខ្លៅរើខ្លួនមិនរួចទេ
យោបល់ទាំងអស់ (0)