Knongsrok

· 06-29

កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

#ចំណេះដឹង# #កុំលោភលន់# #អត្ថបទអប់រំ# #អប់រំ និងការងារ#

2975

មិនថាជាបងប្អូន ទោះទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាកម្រិតណាក៏ដោយ ដើម្បីរក្សាចំណងមួយនេះ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ ឱ្យសោះ បើមិនដូច្នោះទេ ច្បាស់ជាមើលមុខគ្នាមិនចំនោះឡើយ។

១. កុំលោភលន់នឹងទ្រព្យកេរ្តិ៍អាករ ៖ ឪពុកម្តាយចំណាយពេលពេញមួយជីវិត លះបង់ដើម្បីកូន។ ពេលចាស់ទៅ ពួកគាត់បានបន្សល់ទុកនូវកេរ្តិ៍អាករ ទ្រព្យសម្បត្តិ ទុកឱ្យមនុស្សជំនាន់ក្រោយបានរស់នៅស្រណុកស្រួលជាងពួកគាត់។ ប៉ុន្តែនេះក៏ជាបញ្ហាបង្កជម្លោះជាច្រើនក្នុងគ្រួសារ នៅពេលបងប្អូនបង្កើតឈ្លោះគ្នារឿងទ្រព្យសម្បត្តិដែលឪពុកម្តាយទុកឱ្យ។ កូនៗជាច្រើន ព្រោះតែចិត្តលោភលន់ ដែលស្គាល់បងប្អូនបង្កជម្លោះក្នុងគ្រួសារ។ ពួកគេបាត់បង់ការគ្រប់គ្រង ហើយភ្លេចថាជម្លោះទាំងនេះមិនត្រឹមតែធ្វើឱ្យខូចចំណងគ្រួសារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកដទៃមើលងាយថែមទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាយល់អំពីរឿងនេះទេ ជាពិសេសនៅពេលដែលពួកគេដើរដល់ចំណុចអត់ខ្លាំង លង់ខ្លួនក្នុងល្បែង ខាតបង់លុយកាក់ ទ្រព្យសម្បត្តិ។

២. កុំជ្រៀតជ្រែករឿងផ្ទាល់ខ្លួន ៖ មានសុភាសិតមួយឃ្លាពោលថា «មនុស្សម្នាក់ៗមានរឿងរៀងខ្លួន គ្រួសារនីមួយៗមានរឿងផ្សេងៗគ្នា»។ ពេលបងប្អូនបង្កើតធំឡើង ពួកគេម្នាក់ៗក៏មានគ្រួសារតូចរៀងៗខ្លួន ក៏មានកន្លែងផ្ទាល់ខ្លួនផងដែរ។ ពួកគេមានបទពិសោធន៍ អារម្មណ៍ និងសុភមង្គលផ្ទាល់ខ្លួន។ ទោះបីជាការយកចិត្តទុកដាក់ និងការចែករំលែកគ្នាទៅវិញទៅមកមានសារៈសំខាន់ក៏ដោយ ការជ្រៀតជ្រែកជ្រៅពេកក៏អាចមានផលអវិជ្ជមាន និងធ្វើឱ្យទំនាក់ទំនងជិតស្និទ្ធថយចុះផងដែរ។ ដូច្នេះហើយ ទោះបីជាយើងជាសាច់ញាតិជិតស្និទ្ធក៏ដោយ ក៏មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងជីវិតផ្ទាល់ខ្លួន។ កុំជ្រៀតជ្រែកជ្រៅពេក ឬសម្រេចចិត្តផ្លាស់ប្តូរជីវិតអ្នកដទៃ។ ទោះបីជា "បងប្អូនប្រៀបបាននឹងដៃជើង" យើងនៅតែត្រូវបែងចែក និងគោរពសិទ្ធិឯកជនរបស់គ្នាទៅវិញទៅមកយ៉ាងច្បាស់។

៣. កុំខ្ចីលុយស្រេចតែចិត្ត ៖ បងប្អូនបង្កើតក្នុងគ្រួសារជាមនុស្សពេញវ័យ មានលក្ខខណ្ឌសេដ្ឋកិច្ចខុសៗគ្នា។ អ្នកខ្លះមានជីវភាពធូរធារ អ្នកខ្លះជួបការលំបាកជាច្រើន។ ការចេះជួយគ្នា គឺជារឿងល្អ និងមានតម្លៃក្នុងគ្រួសារ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរដាក់សម្ពាធ ឬបន្ថែមបន្ទុករឿងលុយកាក់ទៅកាន់បងប្អូននោះឡើយ។ នេះគឺជាបញ្ហារសើបខ្លាំង ជាពិសេសនៅពេលដែលវាពាក់ព័ន្ធនឹងសាច់ញាតិជិតស្និទ្ធ ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ អ្នកអាចបំផ្លាញទំនាក់ទំនងរវាងសមាជិកគ្រួសារ។ ឮ

តាមពិត ជម្លោះក្នុងគ្រួសារជាច្រើនកើតចេញពីការឈ្លោះប្រកែកគ្នារឿងលុយកាក់ រហូតឈានដល់ការប្តឹងផ្តល់រឿងបំណុល។ ជាការពិតណាស់ ទោះបីជារស់នៅក្រោមដំបូលតែមួយក៏ដោយ ក៏មានបញ្ហាមួយចំនួនដែលមិនអាចដោះស្រាយបានដោយងាយ ហើយលុយក៏ជាបញ្ហាមួយផ្នែកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពច្បាស់លាស់ និងប្រយ័ត្នប្រយែងក្នុងបញ្ហាដែលទាក់ទងនឹងលុយកាក់ នឹងជួយបញ្ចៀសជម្លោះដែលមិនចាំបាច់ជាមួយមនុស្សបងប្អូនសាច់ញាតិ។

៤. កុំរមិឡគុណ ៖ ធ្វើជាមនុស្សត្រូវចេះដឹងគុណ អ្នកនឹងក្លាយជាអ្នកមាន។ ធ្វើជាមនុស្សមានចិត្តកតញ្ញូ អ្នកនឹងមានសុភមង្គលពេញមួយជីវិត។ ការដឹងគុណ នោះគឺជាភាពស្រស់ស្អាតនៃដួងចិត្តរបស់មនុស្សម្នាក់ៗ ហើយក៏ជាប្រពៃណីគ្រួសារដែលត្រូវបានបង្ហាញតាមជំនាន់។ ក្នុងជីវិត យើងមិនអាចចៀសផុតពីឧបសគ្គបានទេ។ នៅពេលនោះ គ្រួសារគឺជាកន្លែងដ៏សំខាន់មួយ ដែលបងប្អូនប្រុសស្រីមានឆន្ទៈក្នុងការចែករំលែក និងជួយគ្នាទៅវិញទៅមកដើម្បីជម្នះការលំបាក។ ទោះបីជាពួកគេជាបងប្អូនបង្កើតក៏ដោយ វាជារឿងដែលមិនអាចខ្វះបានក្នុងការដឹងគុណចំពោះអ្វីដែលអ្នកទទួលបាន។ ពេលខ្លះមិនចាំបាច់និយាយខ្លាំងៗទេ តែត្រូវចាំទុកក្នុងចិត្ត។

មនុស្សជាច្រើនគិតថា បងប្អូនមិនចាំបាច់អរគុណគ្នាទៅវិញទៅមកទេ ព្រោះវាច្បាស់ហើយក៏មិនងាយភ្លេចដែរ។ ទោះយ៉ាងណាក៏ដោយ សាច់ឈាមកាន់តែច្រើន ពួកគេក៏ត្រូវគោរពដែរ ព្រោះនៅលើលោកនេះ មានតែសាច់ញាតិប៉ុណ្ណោះដែលជួយយើងដោយចេញពីចិត្ត ជួយដោយមិនគិតពីផលតបស្នង។ នេះជាតម្លៃសីលធម៌ដែលអ្នករាល់គ្នាគួរធ្វើតាម៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស