TNAOT News
· ម្សិលមិញ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម
#ដង្ហែអង្គកឋិនទាន# #NEW NEWS# #វត្តខ្មែរក្រោម# #សង្គម# #សម្តេចកិត្តិព្រឹទ្ធបណ្ឌិត# #ព័ត៌មានសង្គម#
2810
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ពិធីសូត្រមន្ត អង្គកឋិនទាន នេះបានប្រារព្ធធ្វើឡើងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន៧មករា ដែលជាពិធីបែបសាសនានៃអង្គកឋិនទាន ដង្ហែឆ្ពោះទៅវត្តខ្មែរក្រោម តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មវិសេសទេសនា។អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។វេលាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម បានទៅដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាមហើយនៅវេលាម៉ោងជិត ៧ព្រឹក ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញ នៅវេលាម៉ោង ៨ព្រឹក លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។គួរឲ្យដឹងដែរថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រពៃនៃពីបុរាណ! ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំនៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាប
តស់! មកដឹងអំពីព្រះជីវប្រវត្តិរបស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរដំបូងដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរទៅទៀត
ក្រុមកសិករឥណ្ឌារៀបចំពិធីអុជទាន និងប្ដេជ្ញាបន្តការតវ៉ា លុះត្រាការទាមទាររបស់ពួកគេបានជោគជ័យ
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤
យោបល់ទាំងអស់ (0)