TNAOT News

· ម្សិលមិញ

អ្នកស្រី ពាន់ ភួងបុប្ឋា សំណូមពរទៅកាន់ផេកមួយចំនួនយករឿង«កូនប្រសារស្រី» មកផុសជួយដាក់កម្មសិទ្ធបញ្ញាឲ្យម្ចាស់ដើមផង

#ពាន់ ភួងបុប្ឋា# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

2404

ក្រោយពី អ្នកស្រី ពាន់ ភួងបុប្ឋា បានចាក់ផ្សាយឡើងវិញនូវរឿង«កូនប្រសារស្រី» តាមរយៈ Chanel Youtube Poan Phoung Bopha Tv ដែលរឿងភាគនេះជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកស្រី ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងកាលពីជាង ១០ឆ្នាំមុន រហូតមកដល់ពេលបច្ចប្បន្នមហាជនកំពុងតែផ្ទុះការគាំទ្រជាថ្មីម្ដងទៀត រហូតមានបណ្ដាផេកមួយចំនួនបានយកទៅផុសចែកចាយបន្តដោយមិនបានដាក់កម្មសិទ្ធបញ្ញាឲ្យម្ចាស់ដើម ទើបអ្នកស្រី ពាន់ ភួងបុប្ឋា ដាច់ចិត្តបង្ហោះជាសំណេរមួយក្នុងបណ្ដាញសង្គមក្នុងន័យសំណូមពរបែបនេះថា៖ «ជម្រាបសួរប្រិយមិត្ត និងអ្នកទស្សនាទាំងអស់គ្នា សូមអរគុណដែលតែងតែតាមដាន និងគាំទ្ររាល់ខ្សែភាពយន្តរបស់នាងខ្ញុំកន្លងមក ។ 

ដោយសារមួយរយៈនេះ ខ្ញុំសង្កេតឃើញថាមានផេករបស់ក្មួយៗ មួយចំនួនបានថតចម្លងវីដេអូរឿង “កូនប្រសារស្រី” យកទៅផ្សព្វផ្សាយជាច្រើន ដូច្នេះខ្ញុំសូមសំណូមពរឲ្យក្មួយៗដែរ បានយកវីដេអូ រឿង “កូនប្រសារស្រី” យកផ្សាយបន្តជួយដាក់កម្មសិទ្ធបញ្ញា ឲ្យម្ចាស់ដើមផង និងអរគុណដល់ក្មួយៗដែលបានដាក់រួចហើយ។

ជាចុងបញ្ចប់សូមជូនពរឲ្យអ្នកទស្សនានិងគាំទ្រស្នាដៃនាងខ្ញុំឲ្យជួបតែសំណាងល្អ និងរកទទួលទានមានបាន ហើយក៏សូមអរគុណចំពោះការគាំទ្ររាល់ស្នាដៃដែលនាងខ្ញុំបានផលិត ហើយសូមបន្តគាំទ្រទស្សនាខ្សែភាពយន្តថ្មីៗនឹងមានចាក់ជាបន្តបន្ទាប់ សូមរីករាយតាមដានទស្សនា»៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស