សុខ វិសាល Sok Visal
· 06-12
និទានរឿង ជាងកាត់សក់បូរាណ និង ក្មេងសម័យ
#រឿងកំប្លែង# #និទានរឿង# #កំប្លែង#
3295
និទានរឿង ជាងកាត់សក់បូរាណ និង ក្មេងសម័យ
មានជាងកាត់សក់បូរាណម្នាក់ គាត់មិនដែលចេះលេង Facebook ឬប្រព័ន្ធបណ្ដាញសង្គមណាមួយឡើយ ដល់សម័យថ្ងៃមួយមានគេប្រាប់គាត់ថា បើពូចេះលេង TikTok ឬ Facebook ពូប្រហែលជាល្បីដោយសារស្នាដៃកាត់សក់របស់ពូល្អណាស់។ ដោយសារតែចង់បានប្រាក់ចំណូលច្រើនជាងមុន តាមរយៈភាពល្បីល្បាញតាមប្រព័ន្ធ online ពូជាងកាត់សក់ក៏សម្រេចចិត្តទិញទូរស័ព្ទដៃទំនើបមួយគ្រឿង ហើយខំដើរសួរគេឯងដើម្បីរៀនលេង Facebook និង TikTok។ ពីមួយថ្ងៃទៅមួយថ្ងៃ ពូជាងកាត់សក់ខំថតរូបភាពផង វីដេអូផងយកផុសក្នុង Facebook និង TikTok ។ ដោយសារតែការខិតខំប្រឹងប្រែងផុសរូបភាពផង វីដេអូផង ធ្វើមានចំនួនអ្នកចូលទស្សនា និងតាមដាន account របស់គាត់កាន់តែច្រើនឡើងៗ មានសម័យថ្ងៃមួយមានក្មេងប្រុសម្នាក់ ដែលចូលចិត្តម៉ូដសក់បែបសម័យពេញនិយមបានចូលទៅ comment សួរបែបលេងសើចថា:
ក្មេងសម័យ: ពូ! ពូជាងកាត់សក់មែន?
ជាងកាត់សក់បូរាណ: បាទ! ពូជាងកាត់សក់ក្មួយ អរគុណសម្រាប់ការ comment សួរ។
ក្មេងសម័យ: ចឹងពូកាត់សក់តាម online អត់?
ជាងកាត់សក់បូរាណ: (នឹកគិតក្នុងចិត្តថា បើឆ្លើយថាអត់កាត់តាម online ខ្លាចគេអន់ចិត្ត ព្រោះសម័យបច្ចុប្បន្នគេនិយមរឿង online ខ្លាំង ហើយក៏សម្រេចចិត្តតបវិញថា) បាទ! ក្មួយពូកាត់តើ ផ្ញើក្បាលតាម J&T ឬ វីរៈប៊ុនថាំមក ព្រោះជិតផ្ទះពូមានសាខាស្រាប់ ចាំពូកាត់អោយ ហើយចាំពូ ផ្ញើទៅវិញ។
ក្មេងសម័យ: (អាន comment ពូជាងកាត់សក់រួចហើយ គិតថា ចុម ជួបរបស់ពិតហើយ ហើយក៏ comment តបទទាំងអស់សំណើច) ពូ ពូកែដុត៩សុំចាញ់ហើយ😂😂😂😂
សាច់រឿងក៏បានបញ្ចប់ត្រឹមប៉ុណ្ណេះ🤭
សូមអរគុណសម្រាប់ការខំប្រឹងអានពីដើមដល់ចប់
និយាយសំណើចដោយ វិសុទ្ធ
#និទានសំណើច #កម្សាន្តអារម្មណ៍@highlight
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បម្រាមក្នុងហុងស៊ុយសម្រាប់ស្ត្រី ដែលគួរចៀសវាងដាច់ខាត បើមិនចង់ជួបរឿងអាក្រក់
ក្រុមហ៊ុន TikTok ជំរុញឱ្យអ្នកប្រើប្រាស់អាមេរិក អំពាវដល់សមាជិកព្រឹទ្ធសភាឱ្យបោះឆ្នោត ទេ លើបម្រាមកម្មវិធី TikTok
និយតករអ៊ីតាលីពិន័យ TikTok ១១លានដុល្លារ ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់
ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ
យោបល់ទាំងអស់ (0)