TNAOT News

· ម្សិលមិញ

មនុស្សស្លាប់ក្រោយជំនន់ទឹកភ្លៀង និងល្បាក់ភក់អាចកើនលើស ដោយថ្ងៃនេះរកឃើញជាង៩០នាក់ស្លាប់

#BREAKING NEWS# #ជំនន់ទឹកភ្លៀង# #ប្រទេសអេស្ប៉ាញ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2111

កម្លាំងយោធាអេស្ប៉ាញបានធ្វើការតាំងពីព្រឹកថ្ងៃព្រហស្បតិ៍មកដើម្បីបោសសម្អាតផ្ទះដែលជន់លិចទឹក ខណៈដែលប្រទេសនេះកំពុងស្ថិតក្នុងសភាពបំផ្លិចបំផ្លាញដោយសារជំនន់ទឹកភ្លៀងបន្ទាប់ពីភូមិមួយត្រូវបានបំផ្លាញភ្លាមៗដោយសារទឹកជំនន់ភ្លាមៗដែរ ដោយវាបានសម្លាប់មនុស្សអស់៩៥នាក់ហើយគិតត្រឹមរសៀលថ្ងៃព្រ.ហនេះ។ ចំនួនមនុស្សស្លាប់អាចបន្តកើនឡើងទៀត ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅតែបន្ត ដោយអាជ្ញាធរមិនទាន់ទទួលច្បាស់ពីចំនួនមនុស្សដែលនៅតែបាត់ខ្លួននៅឡើយទេ។ ជាលទ្ធផលបន្ទាប់គឺការបន្សល់ទុកនៅស្ថានភាពខូចខាតដោយសារព្យុះសង្ឃរា ឬអាចមានរលកយក្សស៊ូណាមិដ៏ថាបាន។ យានជំនិះដែលខូចខាត និងមែកឈើបាក់បែក ខ្សែភ្លើងរប៉ាត់រប៉ាយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ បានខ្ទាតប្រឡាក់សុទ្ធតែភក់ដែលគ្របដណ្ដប់លើដងផ្លូវនានាក្នុងទីក្រុង Barrio de la Torre ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងរាប់សិបក្នុងតំបន់ដែលរងគ្រោះខ្លាំងក្នុងទីក្រុង Valencia ដែលមានមនុស្ស ៩២ នាក់ហើយបានស្លាប់។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស