TA X2

· 04-17

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ បណ្តាលឲ្យមនុស្ស៤១នាក់ស្លាប់ នៅប្រទេសប៉ាគីស្ថាន

#ព័ត៌មាន# #គ្រោះមហន្តរាយ# #គ្រោះធម្មជាតិ# #ប៉ាគីស្ថាន#

6365

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤១នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ព្រមទាំងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់មនុស្សប្រាំបីនាក់នៅក្នុងខេត្ត ឃីប៊ឺ ប៉ាក់ទុនខ្វា(Khyber Pakhtunkhwa) ភាគពាយ័ព្យ បានបាត់បង់ជីវិត នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ពួកគេបាក់រលំ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា បុរស ៣ នាក់ ស្ត្រីម្នាក់ និងកុមារ៤នាក់បានស្លាប់ ខណៈ១២ នាក់ផ្សេងទៀតបានរងរបួស ហើយលំនៅឋានប្រមាណ៨៥ខ្នង ត្រូវបានបំផ្លាញ។


នៅក្នុងខេត្តបាឡូជីស្ថាន(Balochistan) ភាគនិរតី មនុស្ស ៧នាក់បានស្លាប់ ដោយមនុស្សប្រាំនាក់ត្រូវបានវាយប្រហារដោយរន្ទះ និងពីរនាក់ស្លាប់នៅពេលដំបូលលំនៅឋានរបស់ពួកគេបានបាក់រលំ។

នៅក្នុងខេត្ត ពុនចាប(Punjab) ភាគកណ្តាល មនុស្ស ២១ នាក់ រួមទាំងកុមារ ៧ នាក់បានស្លាប់នៅពេលពួកគេត្រូវបានរន្ទះបាញ់ ហើយមនុស្សប្រាំនាក់ផ្សេងទៀតបានរងរបួស។ 

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសប៉ាគីស្ថាន APP បានរាយការណ៍ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ(Shehbaz Sharif) បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះនិងបាននិយាយថា លោកបានស្នើឱ្យប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ សម្របសម្រួលជាមួយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីបញ្ជូនជំនួយទៅកាន់តំបន់រងគ្រោះ។ 

ការិយាល័យព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់តំបន់ភាគខាងលិចប្រទេស និងនៅតំបន់ជាច្រើនក្នុងខេត្ត Balochistan ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។


https://www.lemonde.fr/en/international/article/2024/04/15/lightning-downpours-kill-41-people-across-pakistan_6668497_4.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)