TA X2

· 04-17

មនុស្សជាង ៣០នាក់ស្លាប់ និងមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងមូសុង នៅអាហ្វហ្គានីស្ថាន

#ព័ត៌មាន# #គ្រោះធម្មជាតិ# #ទឹកជំនន់# #អាហ្វហ្គានីស្ថាន#

6653

យោងតាមរបាយការណ៍បានឱ្យដឹងថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថានបានបំផ្លាញដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យមនុស្សមួយចំនួនស្លាប់ និងរបួស។


នៅក្នុងភូមិនានារបស់ស្រុក ឡាល់ពួរ (Lalpur) នៃ ខេត្ត ណានហ្កាហា (Nangarhar) ប្រជាពលរដ្ឋបានកាយកំទេចកំទីនៅតាមផ្ទះសម្បែងរបស់ពួកគេដែលត្រូវបានបំផ្លាញដោយទឹកជំនន់ ស្របពេលពួកគេព្យាយាមទាញយកគោក្របី និងរបស់របរដែលកប់នៅក្រោមល្បាប់។

លោក Mohammad Abdullah Jan Saiq អ្នកនាំពាក្យក្រុមតាលីបង់ បាននិយាយតាមសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៣ នាក់បានស្លាប់នៅក្នុងទឹកជំនន់ និង ២៧ នាក់ផ្សេងទៀតបានរងរបួស។

លោក Dost Nabi អ្នកភូមិ Gulag  បាននិយាយថា យប់មិញមានទឹកជំនន់នៅម៉ោងប្រហែល៣ ហើយមានពពែបីក្បាលនៅក្នុងបន្ទប់នេះត្រូវបានបាត់។ 

ប្រជាជនកំពុងកាយយកសត្វនិងរបស់របររបស់ខ្លួនចេញពីក្រោមល្បាប់ ។ជញ្ជាំងផ្ទះទាំងអស់ត្រូវបានបំផ្លាញ ហើយត្រូវការសាងសង់ឡើងវិញ៕

https://www.abc.net.au/news/2024-04-16/dozens-killed-by-lightning-heavy-rain-in-pakistan-afghanistan/103719250

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)