TNAOT News
· 10-27
មិនសរសើរមិនបាន! កំពូលតារាចម្រៀងរ៉េប វណ្ណដា បង្ហាញភាពរួសរាយទៅកាន់មិត្តផ្ទុះការចាប់អារម្មណ៍ខ្លាំង
#NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#
2719
កំពូលតារាចម្រៀងរ៉េបវ័យក្មេង លោក វណ្ណដា បានធ្វើឲ្យបណ្ដាអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀតក្រោយបានឃើញសកម្មភាពមិនឆ្មើងឆ្មៃរបស់លោកទៅកាន់មិត្តភក្រ្ត័ ពេលជួបគ្នាចៃដន្យនៅ Pub មួយកន្លែងស្របពេលដែលលោកត្រៀមនឹងឡើងសម្ដែង នៅតែបកមកនិយាយជាមួយមិត្ត ដែលវីដេអូឃ្លីបនេះត្រូវបានអ្នកលេងបណ្ដាញសង្គមនាំគ្នាចែករំលែកព្រោងព្រាតតែម្ដង។
ជឿជាក់ថាបងប្អូនពិតជាជ្រាបច្បាស់ថា លោក វណ្ណដា គឺជាតារាចម្រៀងល្បីជួរមុខមួយរូបប្រចាំនៅប្រទេសកម្ពុជាយើង ក៏ដូចជាបណ្ដាលក្រៅប្រទេសជាច្រើនបានស្គាល់គាត់តាមរយៈទេពកោសល្យសមត្ថភាពដ៏បុិនប្រសប់ ក៏ដូចជាលោកមានឱកាសបានទៅសម្ដែងនៅលើកឆាកអរន្តជាតិធំៗជាច្រើន ធ្វើឲ្យអ្នកគាំទ្រដ៏ដូចជាថ្នាក់ដឹកនាំធំៗលើកសរសើរពីតារារ៉េបរូបនេះជាច្រើនហូរហែរ។
យ៉ាងណាមិញបើទោះបីជាលោកមានភាពល្បីល្បាញយ៉ាងណាក្ដីតែ លោក វណ្ណដា នៅតែរក្សាឥវិយាបទសាមញ្ញា មិនប្រកាន់ខ្លួនឬតម្លើងឬកវិញឡើយ លោកនៅតែប្រកាន់ភ្ជាប់នូវការគោរពដល់រៀបច្បងក្នុងសិល្បៈ ក៏ដូចឲ្យតម្លៃយ៉ាងខ្លាំងទៅកាន់មិត្តភាព ដែលភាពសាមញ្ញារបស់លោកនេះហើយ បានធ្វើឲ្យសន្ទុះនៃការគាំទ្រកាន់តែកើនឡើង ដល់ថ្នាក់ហ្វេនៗជាច្រើនបានលើកឡើងថា « វណ្ណដា គេតារាល្បីប្រចាំប្រទេសគេនៅស្គាល់មិត្ត ឯមិត្តខ្ញុំខ្លះបានឡើងកូដតិចខ្មើត» និងមានពាក្យសរសើរជាច្រើនផ្សេងៗទៀតផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ
មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ
មិត្តល្អ! មិនប្រកាន់ក្រ ឬមាន នៅលីវ មានប្ដី ឬមេម៉ាយ ជិត ឬឆ្ងាយទេ សំខាន់នៅតែបន្តរាប់អានគ្នាស្មោះ មិនបោះបង់គ្នា
របៀបសេពគប់មិត្ត! រាប់អានបានមិត្ត ៤ ប្រភេទនេះ ជីវិតអ្នកដូចមានទេវតាតាមថែរក្សារ ការពារ និងចាំជួយស្រោចស្រង់ គ្មានថ្ងៃធ្លាក់ចុះឡើយ
យោបល់ទាំងអស់ (0)