Knongsrok

· 07-27

មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ

#ចំណេះដឹង# #សុភមង្គល# #ចំណេះដឹងទូទៅ#

1131

មិត្តខ្លះរាប់អានហើយ ស្រលាញ់មើលថែយើងជាងបងប្អូនសាច់ឈាមបង្កើតយើងទៀត មនុស្សបែបនេះនឹងនៅក្បែរយើងគ្រប់ពេល ជាពិសេសនៅពេលដែលយើងជួបការលំបាក ពួកគេរឹតតែខ្នះខ្នែងចង់ជួយយើងអោយផុតពីបញ្ហាទាំងនោះ។ រីឯពេលយើងជោគជ័យ ពួកគេមានចិត្តសាទរចំពោះយើងដោយស្មោះ ហេតុនេះហើយបានជាយើងត្រូវមានមិត្ត៣ប្រភេទខាងក្រោមនៅក្នុងជីវិត ព្រោះមានមិត្តបែបនេះជីវិតយើងនឹងមានសុភមង្គល និងពោរពេញទៅដោយសេចក្តីស្រលាញ់៖

១.មនុស្សដែលយល់ពីយើង៖ ចាប់ពីវ័យកណ្តាល មនុស្សភាគច្រើនមានបន្ទុកក្នុងជីវិត មិត្តភក្តិអាចនឹងត្រូវរវល់ មិនសូវមានពេលអោយគ្នាដូចមុនព្រោះទំនួលខុសត្រូវកាន់តែធំរៀងខ្លួន។ តែមិត្តខ្លះទោះបីជាមិនបាននិយាយគ្នារាល់ថ្ងៃ យ៉ាងហោចណាស់ក៏ពួកគេឆ្លៀតសួរសុខទុក្ខគ្នា ពេលដែលមានឱកាស។ មិត្តដែលយល់ពីគ្នា ទោះជាមិនបានស្និទ្ធស្នាលដូចកាលនៅក្មេង តែគេមិនដែលភ្លេចគ្រាល្អៗជាមួយគ្នាឡើយ ហើយក៏មិនដែលស្អប់ខឹងគ្នាព្រោះតែរឿងតូចតាចដែរ។

២.តែងតែមានឆន្ទៈជួយយើង៖ មានប្រភេទមនុស្សផ្សេងៗគ្នារាប់មិនអស់នៅលើពិភពលោក ហើយមនុស្សជាច្រើនគិតអំពីអត្ថប្រយោជន៍នៅពេលបង្កើតទំនាក់ទំនង។ មនុស្សបែបនេះនឹងនៅក្បែរយើងនៅពេលយើងជោគជ័យ។ ប៉ុន្តែនៅពេលដែលអ្នកជួបការលំបាក ពួកគេនឹងចាកចេញភ្លាមៗ។ ដូច្នេះកុំនៅក្បែរមនុស្សប្រភេទនេះ។ ប៉ុន្តែក្នុងនោះក៏មានមនុស្សដែលពេលគេឃើញអ្នកជោគជ័យ គេមិនទាមទារយកប្រយោជន៍ទេ តែនឹងមើលថែអ្នកក្នុងពេលលំបាក ជាពិសេសនៅតែជួយអ្នកអស់ពីចិត្ត។ មនុស្សបែបនេះនឹងតែងតែត្រៀមខ្លួនជាស្រេចដើម្បីជួយនៅពេលដែលអ្នកជំពប់ជើងដួល ពួកគេគឺជាមនុស្សដែលមានតម្លៃបំផុតក្នុងការនៅជិត និងធ្វើជាមិត្តជាមួយ។

៣.មនុស្សតែងតែរំលឹកយើង៖ ក្នុងជីវិតនេះ តែងមានពេលខ្លះដែលយើងច្របូកច្របល់ និងវង្វេងផ្លូវ បើនៅពេលនោះបើមានអ្នកណាម្នាក់សុខចិត្តមកប្រាប់ពីចំណុចខ្វះខាតរបស់យើង ចេះជួយអោយយោបល់ និងអូសទាញយើងអោយដើរផ្លូវត្រូវវិញ នោះហើយគឺជាមិត្តពិតដែលកម្ររកបាន។ ចាំថាមិត្តខ្លះគេមិនខ្វល់ពីយើងទេ គេចង់បានអ្វីដែលល្អសម្រាប់តែខ្លួនគេប៉ុណ្ណោះ សឹងតែថាឃើញយើងខុស មកសើចចម្អកឱ្យយើងទៀត ហេតុនេះត្រូវចេះបែងចែកអោយដាច់រវាង មិត្តពិត និងមិត្តក្លែងក្លាយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស