TNAOT News

· 10-26

Apple ហ៊ានផ្តល់ប្រាក់១លានដុល្លារ ដល់អ្នកដែលអាច Hack ចូលប្រព័ន្ធ AI ថ្មីរបស់ខ្លួន

#Apple# #បច្ចេកវិទ្យា# #ទូរសព្ទ# #TNAOT DIGI#

2952

ក្រុមហ៊ុន Apple បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារដល់អ្នកដែលមានសមត្ថភាពអាចលួចចូល ឬ Hack ចូលក្នុងប្រព័ន្ធ Apple Intelligence (AI) ថ្មីរបស់ខ្លួនបាន។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ។ 

ការប្រកាសផ្តល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ថាប្រព័ន្ធ AI ថ្មីមួយ ដែលក្រុមហ៊ុន Apple ទើបដាក់ឱ្យប្រើប្រាស់ពិតជាមានសុវត្ថិភាព ១០០% ពោលគឺគ្មានអ្នកណាម្នាក់អាច Hack ចូលទៅប្រើប្រាស់បានដោយគ្មានការអនុញ្ញាតនោះឡើយ។

 គួរបញ្ជក់ជូនថាប្រព័ន្ធ Apple Intelligence (AI) គឺជាប្រព័ន្ធថ្មីមួយ ដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Apple បានដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទស៊េរី iPhone 16 ដែលទើបចេញលក់កាលពីខែកញ្ញាកន្លងមកនេះ។ យ៉ាងណាមិញ បើតាមលោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា នៅសប្តាហ៍ក្រោយ Apple ក៏នឹងបន្តដាក់ប្រព័ន្ធដ៏ឆ្លាតវៃមួយនេះនៅលើទូរស័ព្ទម៉ូឌែល iPhone 15 Pro និង iPhone 15 Pro Max បន្ថែមទៀតផងដែរ ពោលសម្រាប់អ្នកប្រើប្រាស់ម៉ូឌែលទាំងនេះនឹងអាចប្រើប្រាស់ប្រព័ន្ធ AI ចាប់ពីសប្តាហ៍ក្រោយនេះតទៅ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស