TA X2
· 04-13
ក្រុមហ៊ុន Meta ងាកទៅប្រើ AI ដើម្បីការពារអនីតិជនពី «ការបញ្ឆោតយករូបអាក្រាត» នៅលើ Instagram
#ព័ត៌មាន# #ការបោកបញ្ឆោត# #ព័ត៍មានអន្តរជាតិ#
2802
ក្រុមហ៊ុន Meta នៅថ្ងៃសុក្រ (ទី១១ ខែមេសា) នេះ បានឲ្យដឹងថា ខ្លួនកំពុងបង្កើតឧបករណ៍ថ្មី ដើម្បីការពារអ្នកប្រើប្រាស់វ័យជំទង់ពីការបោកបញ្ឆោត «យករូបអាក្រាត» នៅលើវេទិការបស់បណ្ដាញសង្គម Instagram របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយអាមេរិកថា បានធ្វើឲ្យមានវិបត្តិ ចំពោះសុខភាពផ្លូវចិត្តរបស់ក្មេងៗ។
ក្រុមអន្ធពាលបោកបញ្ឆោតយករូបអាក្រាត តាមរយៈការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឲ្យផ្តល់រូបភាពច្បាស់ៗ ពីរាងកាយពួកគេ ហើយបន្ទាប់មកគំរាមកំហែងបញ្ចេញរូបនោះជាសាធារណៈ ប្រសិនបើពួកគេមិនទទួលបានប្រាក់ជាថ្នូរទេនោះ។
ក្រុមហ៊ុន Meta បាននិយាយថា ខ្លួនកំពុងសាកល្បងឧបករណ៍ «ការការពាររូបអាក្រាតកាយ» ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) ដែលនឹងស្វែងរក និងធ្វើឲ្យរូបភាពទាំងនោះព្រិលៗ ពោលគឺមើលឃើញមិនច្បាស់ នៅពេលដែលរូបអាក្រាតទាំងនោះត្រូវបានផ្ញើទៅអ្នកប្រើប្រាស់ជាអនីតិជននៅលើប្រព័ន្ធផ្ញើសាររបស់កម្មវិធីនេះ។
លោកស្រី Capucine Tuffier ដែលទទួលបន្ទុកផ្នែកការពារកុមាររបស់ក្រុមហ៊ុន Meta នៅបារាំង បានប្រាប់សារព័ត៌មាន AFP ថា៖ «តាមរយៈវិធីនេះ អ្នកទទួលនឹងមិនត្រូវបានប៉ះពាល់ដោយខ្លឹមសារឯកជនដែលខ្លួនមិនចង់បាន ហើយមានជម្រើសថា តើគួរមើលរូបភាពនោះ ឬក៏អត់»។
ជាមួយគ្នានេះ ក្រុមហ៊ុនអាមេរិកមួយនេះបានបន្ថែមថា ខ្លួនក៏នឹងផ្តល់ដំបូន្មាន និងគន្លឹះសុវត្ថិភាពដល់អ្នកផ្ញើ ឬទទួលសារបែបនេះផងដែរ។ យោងតាមអាជ្ញាធរអាមេរិក បានឲ្យដឹងថា យុវជនប្រហែល ៣០.០០០នាក់ បានធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយការបោកបញ្ឆោតយករូបអាក្រាត ក្នុងឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។
ដោយឡែក រដ្ឋជាង ៤០របស់សហរដ្ឋអាមេរិក បានចាប់ផ្តើមប្តឹងក្រុម Meta ក្នុងខែតុលា ដោយចោទប្រកាន់ក្រុមហ៊ុនថា បាន «ប្រាក់ចំណេញពីការឈឺចាប់របស់កុមារ»។ ឯកសារផ្លូវច្បាប់បានចោទប្រកាន់ថា ក្រុមហ៊ុន Meta បានកេងប្រវ័ញ្ចអ្នកប្រើប្រាស់វ័យក្មេងដោយបង្កើតគំរូអាជីវកម្ម ដែលត្រូវបានរចនាឡើង ដើម្បីឲ្យពួកគេបង្កើនពេលវេលាប្រើប្រាស់វេទិកានេះ ទោះបីជាមានគ្រោះថ្នាក់ដល់សុខភាពពួកគេក៏ដោយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សមាជិកសភាអាមេរិកឈានដល់កិច្ចព្រមព្រៀងលើច្បាប់ឯកជនភាពទិន្នន័យ
និយតករអ៊ីតាលីពិន័យ TikTok ១១លានដុល្លារ ជុំវិញការត្រួតពិនិត្យមិនគ្រប់គ្រាន់លើមាតិកាដែលបង្កគ្រោះថ្នាក់
សហរដ្ឋអាមេរិក និងអង់គ្លេសប្រកាសភាពជាដៃគូស្ដីអំពីសុវត្ថិភាព និងការធ្វើតេស្ត AI
ប្រជាប្រិយភាពរបស់ TikTok ក្នុងចំណោមអ្នកនយោបាយអឺរ៉ុបកើនឡើង ទោះមានក្ដីបារម្ភផ្នែកសន្តិសុខក៏ដោយ
យោបល់ទាំងអស់ (0)