TNAOT News

· 09-30

មិននឹកស្មានដល់! អតីតតារាចម្រៀងរ៉េប P.Diddy ជាមនុស្សរោគចិត្តហ៊ានប្រព្រឹត្តអំពើដ៏ស្មោកគ្រោកបែបនេះ

#NEW NEWS# #P.Diddy# #កម្សាន្ត# #តារាអន្តរជាតិ#

3686

P.Diddy គឺជាអតីតតារាចម្រៀងរ៉េបជើងចាស់មួយរូបក្នុងវិស័យ HipHop និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅសហរដ្ឋអាមេរិក ដោយនាពេលថ្មីៗតារាចម្រៀងរ៉េបជើងចាស់មួយរូបនេះកំពុងទាក់ទាញបណ្តាលចិត្តមហាជនឲ្យចាប់អារម្មណ៍ជាខ្លាំងម្តងទៀត ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃ នឹកស្មានមិនដល់ទើបបានបែកធ្លាយក្រោយពេលលោកត្រូវបានភ្នាក់ងារស៊ើបអង្កេតសន្តិសុខចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Park Hyatt New York ស្ថិតទីក្រុង Manhattan ទីក្រុងញូវយ៉ក ​ជុំវិញ​ករណី​ជួញដូរ​ផ្លូវភេទ។

យោងតាមប្រភពបរទេសជាច្រើនបានចុះផ្សាយឲ្យដឹងថា P.Diddy បានប្រព្រឹត្តិបទល្មើសជាច្រើន ហើយក៏មានជនរងគ្រោះជាស្ត្រី កុមារ និងមានតារាល្បីៗរួមមានលោក Justin Bieber ក៏ធ្លាក់ខ្លួនក្លាយជាជនរងគ្រោះរបស់លោកដែរ។ ជុំវិញបទល្មើសរបស់ P.Diddy ត្រូវបានដាក់ការសង្ស័យ និងត្រូវបានចោទប្រកាន់ពីជនរងគ្រោះរួមមាន ការចាប់បង្ខំ និងជួញដូរផ្លូវភេទទៅលើកុមារ, ការជួញដូរវីដេអូអាសអាភាស, ប្រើប្រាស់អំពើហិង្សា, ករណី​បំផ្លាញទ្រព្យសម្បត្តិឯកជនរបស់តារារ៉េបក្នុងវិស័យចម្រៀង HipHop ជាមួយគ្នាផងដែរ​។


គួរបញ្ជាក់ដែរថា ការចាប់ខ្លួននេះផ្តើមចេញពីអតីតមិត្តស្រីរបស់ P.Diddy ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ១១ឆ្នាំគឺតារាចម្រៀង Cassie (ឬ Cassandra Ventura) មានភាពក្លាហាន ហ៊ានដាក់ពាក្យបណ្តឹងមុនគេ ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ, ពេស្យាចារដោយបង្ខំ និង​ប្រើ​អំពើ​ហិង្សាទៅលើរូបនាងអំឡុងពេលមានទំនាក់ទំនងជាមួយគ្នា។​

គួរបញ្ជាក់ដែរថា រឿងក្តីដ៏សាហាវព្រៃផ្សៃដែលបានបែកធ្លាយនាពេលកន្លងមកនេះ មិនអាចឲ្យលោក P.Diddy គេចផុតពីសំណាញ់ច្បាប់របស់សហរដ្ឋអាមេរិកឡើយ ខណៈលោកកំពុងព្យាយាមតវ៉ាក្តី និងបដិសេធជុំវិញរឿងក្តីទាំងអស់នេះក៏ដោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស