Lookingtoday

· 07-18

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

#កម្សាន្ត# #តារាអន្តរជាតិ# #Wiz Khalifa#

829

កាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋអាជ្ញាប្រចាំ តំបន់ក្នុងប្រទេស រ៉ូម៉ានី បានអះអាងថា តារារ៉េប Wiz Khalifa បានប្រើប្រាស់កញ្ឆានៅលើឆាកកំឡុង ពេលសម្ដែងការប្រគុំតន្ត្រី ហើយត្រូវចាប់ខ្លួនភ្លាមៗក្នុងកម្មវិធីតែម្ដង។

បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់នេះ ម្ចាស់បទ See you again រូបនេះបានបង្ហោះសារខ្លីមួយបកស្រាយជុំវិញបញ្ហានេះ។ តារារ៉េបអាយុ ៣៦ ឆ្នាំ បានចេញសារសុំទោសនៅលើគណនី X ដោយពន្យល់ថាគាត់ “វាមិនមែនមានន័យថាខ្ញុំមិនគោរពទេ”។

Khalifa បានសរសេរថា “កម្មវិធីកាលពីយប់មិញពិតជាអស្ចារ្យណាស់ ។ “ខ្ញុំមិនមានន័យថាមិនគោរពច្បាប់ប្រទេសរ៉ូម៉ានីនោះទេ។ ពួកគេមានការគោរពណាស់ និងបានដោះលែងខ្ញុំ ហើយខ្ញុំនឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។ យោងតាមច្បាប់របស់ប្រទេសរ៉ូម៉ានី កញ្ឆាត្រូវបានចាត់ទុកថាជា “ថ្នាំប្រថុយប្រថានជាមួយជីវិតបំផុត” ហើយប្រសិនបើ Khalifa ត្រូវបានកាត់ទោស អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។

រដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្ម របស់ប្រទេសរ៉ូម៉ានី DIICOT បាននិយាយថា តារាចម្រៀងរ៉េប “See You Again” បានជក់កញ្ឆានៅលើឆាកក្នុងអំឡុង ពេលឡើងសម្ដែងលើឆាកតែម្ដង និងបានរកឃើញថាមានថ្នាំញៀនជាង ១៨ ក្រាម។

យ៉ាងណាមិញបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន សាកសួរកាលពីថ្ងៃអាទិត្យ តារាប្រុសរូបត្រូវ បានដោះលែងភ្លាមៗ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស