Lookingtoday

· 09-17

ជំងឺមហារីកគ្រាប់ឈាម អាចបណ្តាលមកពីការ ប្រើប្រាស់ថ្នាំប៉ារ៉ា ហួសកម្រិត

#ប៉ារ៉ាសេតាមុល# #សុខភាព# #ជំងឺ# #ជំងឺមហារីកគ្រាប់ឈាម#

1043

អាមេរិក ៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Huchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំ នឹងមានអាត្រាប្រឈម នឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។

នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សាទៅលើអ្នកជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗ មានការណែនាំថា ជាតិថ្នាំ អាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែក ការសិក្សាថ្មី ដែលយោងទៅតាមការធ្វើតេស ទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥០០០នាក់ ដោយពួកគេបានប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យ នឹងតាមដានស្ថានភាពសុខភាពយ៉ាងច្បាស់លាស់ ។

លទ្ធផលបានបង្ហាញឲ្យឃើញថាអ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង ។ ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹងអ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។

នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំសេតាមុលជាប្រចាំ មានអត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាម កើនឡើងខ្ពស់ដល់ទៅជិត២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មានការ ពិសោធន៍ទេថាជាតិថ្នាំអាសេតាមីណូហ្វេន គឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀត មុននឹងយកលទ្ធផលស្រាវជ្រាវនេះ ទៅពិចារណា ក្នុងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស