Lookingtoday

· 2021-04-25

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

#ការប្រកួតហែលទឹករបាំងក្នុងទឹក# #កីឡាអន្តរជាតិ# #កីឡា# #ម្ចាស់ផ្ទះ# #កីឡាអូឡាំពិក#

4352

ឡុង៖ សហព័ន្ថហែលទឹកអន្តរជាតិ FINA បាននិយាយថា ទីក្រុងបាសេឡូណា នឹងរៀបចំការប្រកួតហែលទឹករបាំងក្នុងទឹកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូ នៅខែមិថុនា បន្ទាប់ពីប្រកួតនេះ មិនអាចរៀបចំឡើង នៅទីក្រុងតូក្យូបានឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ការប្រកួតថ្ងៃទី ១០-១៣ ខែមិថុនាគឺជាវគ្គជម្រុះ ចុងក្រោយមុនព្រឹត្តិការណ៍អូឡាំពិក ដែលពន្យាពេលចាប់ផ្តើម នៅថ្ងៃទី ២៣ខែកក្កដា ដោយមានក្រុមចំនួន ៣ ក្នុងចំណោម ១០ ក្រុមចូលរួម និង ៧ នាក់ក្នុងចំណោម ២២ នាក់នៅតែរក្សាកន្លែងរបស់ពួកគេ។

ជំងឺរាតត្បាតរ៉ាំរ៉ៃ នៃមេរោគ COVID-១៩បានរំខានដល់ការរៀបចំ សម្រាប់ការចាប់ផ្តើម នៃរដូវក្តៅ។ព្រឹត្តិការណ៍ប្រកួតរបាំ ក្នុងទឹកនឹងត្រូវរៀបចំឡើង នៅទីក្រុងតូក្យូនាខែកក្កដា៕ ដោយ៖លី ភីលីព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស