Lookingtoday

· 09-10

ប្រភេទអាហារ ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលបាន

#កូលេស្តេរ៉ូល# #សុខភាព# #របបអាហារ#

301

មនុស្សមួយចំនួន ដែលមានកូលេស្តេរ៉ូល ក្នុងឈាមខ្ពស់ ច្រើនទទួលទានអាហារមួយចំនួនដូចជា អាហារដែលមានជាតិខ្លាញ់ប្រភេទ ឆ្អែតជាដើម ។ ប៉ុន្តែតាមពិតទៅនៅមានវិធីផ្សេងទៀត ដែលអាចជួយឲ្យកូលស្តេរ៉ូល ត្រលប់មកក្នុងកម្រិតធម្មតាវិញ នោះគឺការទទួលទានអាហារទាំង៥ខាងក្រោម ដែលអាចជួយកាត់បន្ថយ កូលេស្តេរ៉ូលប្រភេទមិនល្អបាន..។

-ផ្សិត ៖ តាមលទ្ធផល នៃការស្រាវជ្រាវ ដែលបានបញ្ជាក់ក្នុងព្រឹត្តិប័ត្រ Experi mental Biology and Medicine បានឲ្យដឹងថា ការទទួលទានផ្សិតជប៉ុនច្រើនប្រភេទ រយៈពេល៤សប្តាហ៍ អាចជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូល បានដល់ទៅ២៥%។

-ធញ្ញជាតិប្រភេទសណ្តែក ៖ ការបន្ថែមធញ្ញជាតិប្រភេទសណ្តែក កន្លះពែង ចូលទៅក្នុងអាហារប្រចាំថ្ងៃ រយៈពេល៨សប្តាហ៍ អាចកាត់បន្ថយកូលេស្តេរ៉ូលបានដល់ទៅ៨% ព្រោះសណ្តែកមានកាកសរសៃអាហារ ដែលអាចរលាយក្នុងទឹកបាន ដែលអាចជួយកាត់បន្ថយការស្រូបយកកូលេស្តេរ៉ូល ។

-ត្រីដែលមានជាតិខ្លាញ់ខ្ពស់ ៖ លទ្ធផលនៃការស្រាវជ្រាវ ពីសាកលវិទ្យាល័យឡូម៉ា លីនដា បានបញ្ជាក់ថាការទទួលទានត្រី ដែលមានជាតិខ្លាញ់ប្រមាណពីរដង ក្នុងមួយសប្តាហ៍ អាចជួយបង្កើនកម្រិតកូលេស្តេរ៉ូលប្រភេទល្អបាន ៤% ក្នុងរយៈពេល៤ខែ។

-អង្ករអាវ័ន៖ ការស្រាវជ្រាវនៅសាកលវិទ្យាល័យកូឡុំប៊ី បានរកឃើញថា ការទទួលទានធញ្ញជាតិដែលផ្សំពីអង្ករអាវ័ន២ភាគ ក្នុង១ថ្ងៃរយៈពេល៦សប្តាហ៍ អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ូលរួមបាន៤.៥% និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលប្រភេទមិនល្អបាន៥.៣% ព្រោះអង្ករអាវ័ន មានសារធាតុបេតា គ្លុយខេន ដែលអាចជួយស្រូបយកកូលេស្តេរ៉ូលប្រភេទមិនល្អបាន។

-សណ្តែកវ័លណាត់ ៖ លទ្ធផលនៃការស្រាវជ្រាវ ដែលបានសរសេរ ក្នុងព្រឹត្តិប័ត្រ American Jounrnal of Clinical Nutrition បានបញ្ជាក់ថាការទទួលទាន សណ្តែកវ័លណាត់ ៤៥ក្រាម ជាប់ៗគ្នា៦ថ្ងៃ ក្នុង១សប្តាហ៍ រយៈពេល៦ខែ អាចកាត់បន្ថយកម្រិត កូលេស្តេរ៉ូលបាន ៥.៤% និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលប្រភេទមិនល្អបានដល់ទៅ ៩.៦%។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស