Knongsrok
· 08-31
តម្លៃថោក ស្រួលរកទិញ សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានប្រូតេអ៊ីនច្រើនជាងទឹកដោះគោ 10 ដង ជាប់ជាគ្រាប់ធុញ្ញជាតិល្អបំផុតចំពោះសុខភាព
#សណ្តែកដី# #សុខភាព# #របបអាហារ#
265
សណ្តែកដីជាគ្រាប់ធុញ្ញជាតិមានតម្លៃអាហារូបត្ថម្ភខ្ពស់ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ សណ្តែកដីមានជាតិខ្លាញ់ច្រើន សំបូរទៅដោយប្រូតេអ៊ីន ស្ករ វីតាមីន A, B6, E និងសារធាតុរ៉ែដែលចាំបាច់សម្រាប់សុខភាពដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក... វាផ្តល់សារធាតុ lecithin អាស៊ីតអាមីណូ carotene choline អាស៊ីតខ្លាញ់មិនឆ្អែត។ ការស្រាវជ្រាវបង្ហាញថា សណ្តែកដី 100 ក្រាមអាចផ្ទុកប្រូតេអ៊ីន 30mg ។ ទន្ទឹមនឹងនេះ ទឹកដោះគោ 100 ក្រាមផ្តល់ប្រូតេអ៊ីនត្រឹមតែ 3mg ប៉ុណ្ណោះ។ ការទទួលទានសណ្តែកដីនាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា ការពារបេះដូង ជំរុញការរំលាយអាហារក្នុងរាងកាយ ការពារការប្រមូលផ្តុំកូឡេស្តេរ៉ុលក្នុងសរសៃឈាម កាត់បន្ថយជំងឺសរសៃឈាម...។ ខាងក្រោមនេះជាអត្ថប្រយោជន៍មួយចំនួននៃសណ្តែកដីសម្រាប់រាងកាយ៖
១.ល្អសម្រាប់បេះដូង៖ អត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុង American Journal of Nutrition បង្ហាញថា អ្នកដែលទទួលទានសណ្តែកដីច្រើនអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបាន 35% ។ ការស្រាវជ្រាវបានបង្ហាញថាសណ្តែកដីមានអាស៊ីតខ្លាញ់ដែលជួយកាត់បន្ថយកូលេស្តេរ៉ុលនៅក្នុងខ្លួន។ នេះផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង។ លើសពីនេះ សណ្តែកដីក៏មានសារធាតុដូចជា niacin ម៉ាញ៉េស្យូម ទង់ដែង អាស៊ីត oleic និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលល្អសម្រាប់បេះដូង។
២.បង្កើតអារម្មណ៍ឆ្អែតបានយូរ៖ ការទទួលទានសណ្តែកដីអាចជួយបង្កើតអារម្មណ៍ឆ្អែតបានយូរ។ បន្ថែមពីលើការប្រើប្រាស់សណ្តែកដីក្នុងអាហារ អ្នកអាចប្រើសណ្តែកដីធ្វើជាអាហារសម្រន់ ឬ ញ៉ាំសណ្តែកដីជាមួយនំប៉័ងក៏បានដែរ។ ការញ៉ាំសណ្តែកដីជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងគ្រប់គ្រងការញ៉ាំរបស់អ្នកបានប្រសើរជាងមុន។
៣.រក្សាលំនឹងជាតិស្ករក្នុងឈាម៖ ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់សណ្តែកដីដើម្បីជំនួសសាច់ក្រហមក្នុងរបបអាហារអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបាន 21% ។ មូលហេតុគឺដោយសារសណ្តែកដីមានឥទ្ធិពលពន្យឺតការបឺតស្រូបកាបូអ៊ីដ្រាតក្នុងរាងកាយ។ ការញ៉ាំសណ្តែកដីក៏ជួយការពារជាតិស្ករក្នុងឈាមកុំឲ្យឡើងលឿនពេកបន្ទាប់ពីញ៉ាំរួចផងដែរ។
៤.ការពារគ្រួសក្នុងថង់ទឹកប្រមាត់៖ ការស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទានសណ្តែកដីជាប្រចាំ អាចជួយការពារការកកើតគ្រួសក្នុងថង់ទឹកប្រមាត់។ មូលហេតុគឺដោយសារតែសមាសភាពនៃគ្រួសក្នុងថង់ទឹកប្រមាត់គឺជាកូលេស្តេរ៉ុលជាចម្បង។ សណ្តែកដីជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងរាងកាយ ដោយហេតុនេះវាអាចការពារហានិភ័យនៃការបង្កើតគ្រួសក្នុងប្រមាត់។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការរកឃើញដំបូងប៉ុណ្ណោះ។ យើងនៅតែត្រូវការការសិក្សាស៊ីជម្រៅបន្ថែមទៀត មុននឹងបញ្ជាក់បញ្ហានេះឱ្យប្រាកដ។
៥.ពន្យាភាពចាស់៖ សណ្តែកដីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols resveratrong និងវីតាមីន E ដែលបន្សាបរ៉ាឌីកាល់សេរី ការពារការខូចខាតកោសិកា ដោយហេតុនេះបន្ថយដំណើរការនៃភាពចាស់របស់រាងកាយ។ វីតាមីន E ក៏ជួយការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាំរស្មី UV និងកត្តាបរិស្ថានផ្សេងទៀត ជួយស្បែកឱ្យក្មេងជាងវ័យ និងមានសុខភាពល្អថែមទៀតផង។
៦.ការពារមហារីកពោះវៀនធំ៖ ការស្រាវជ្រាវបានបង្ហាញថាស្ត្រីដែលញ៉ាំសណ្តែកដីយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍មានហានិភ័យទាបនៃជំងឺមហារីកពោះវៀនធំ 58% ។ បុរសដែលញ៉ាំសណ្តែកដីពីរដងក្នុងមួយសប្តាហ៍ក៏កាត់បន្ថយហានិភ័យនៃជំងឺនេះបាន 27% ដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា សណ្តែកដីមានផ្ទុកអាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានប្រសិទ្ធភាពប្រឆាំងនឹងការវិវត្តនៃកោសិកា K ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
យោបល់ទាំងអស់ (0)