Lookingtoday
· 09-09
របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស
#សុខភាព# #ជំនួយឈាម# #របបអាហារ#
494
ឈាមមានប្រយោជន៍ខ្លាំងណាស់ ចំពោះរាងកាយដោយមានខួរឆ្អឹង ជាអ្នកផលិតឈាម ដើម្បីឲ្យឈាម ជួយនាំយកអុកស៊ីសែនទៅប្រើ ក្នុងការដុតបំផ្លាញថាមពលនិងជួយ នាំយកសារជាតិអាហារ ទៅទ្រទ្រង់កោសិកាផ្សេងៗក្នុងរាងកាយ។
ឈាមអាចដំណើរការខុសប្រក្រតី និង ពុំសូវមានប្រសិទ្ធភាព ប្រសិនបើអ្នកខ្វះសារធាតុអាហារ ដែលចាំបាច់ក្នុងការផលិតឈាម ឬកើតរោគប្រភេទខ្លះ។
កត្តានេះធ្វើឲ្យឈាមត្រូវផលិត ច្រើនជ្រុល ឬតិចពេក ។ ដូច្នេះដើម្បីការពារ បញ្ហាទាំងឡាយដែលទាក់ទង ទៅនឹងឈាមគួរទទួលទានអាហារ ដែលមានប្រយោជន៍ ក្នុងការផលិតឈាម ដើម្បីកាត់បន្ថយភាវៈខ្វះឈាម។
អាស៊ីតខ្លាញ់ ដែលបានមកពីប្រេងត្រី ដូចជាត្រីសាឌីន ត្រីធូណា ត្រីសាម៉ុង សុទ្ធតែសម្បូរទៅដោយអូមេហ្គា ដែលអាស៊ីតប្រភេទនេះ ជួយឲ្យឈាមរត់បានល្អ និងជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាមទៀតផង។
វីតាមីន B12 ជួយក្នុងផលិត និងបែកចែកកោសិកាគ្រាប់ឈាម។ ប្រភពដែលសម្បូរវីតាមីននេះ រួមមានផលិតផលទឹកដោះគោ ស៊ុត ត្រី និងសាច់សត្វ។
សារជាតិអាហារដែលមានអាស៊ីតហ្វូលិករួមមាន ផ្ទី ទំពាំងបារាំង សណ្តែកក្រហម អាវ៉ូកាដូ ល្ពៅ ត្រសក់ ខេនតាលូប ស៊ុតក្រហមជួយឲ្យខួរឆ្អឹងផលិតគ្រាប់ឈាមក្រហម ការពារភាវៈខ្វះឈាម។
ធាតុដែកការពារភាវៈខ្វះឈាម ចំពោះស្ត្រី ដែលមានរដូវមកច្រើនខុសប្រក្រតី គួរតែទទួលទានថ្លើមសត្វ សាច់ជ្រូក ស៊ុតក្រហម សណ្តែក ងាវ ទំពាំងបារាំង ស្រូវអូត។
ត្រូវចៀសវាងអាហារណាដែលមានសារ ធាតុផ្សំរបស់សារធាតុធេននីន និងហ្វៃតេត
ត្រូវកាត់បន្ថយអាហារដែលមានខ្លាញ់ឆ្អែតបានពីសត្វ ដូចជាប៊័រ ហ្វ្រូម៉ា ខ្លាញ់សត្វ សាច់ក្រក សាច់ជ្រូកប្រឡាក់។
ត្រូវកាត់បន្ថយការទទួលទានស្ករខាត់សខ្ពស់ ព្រោះវាធ្វើឲ្យបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងឈាម
ទទួលទានអំបិល ឬអាហារ ដែលមានរសជាតិប្រៃក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រមូលផ្តុំ នៃអង្គធាតុរាវក្នុងរាងកាយ។
ចៀសវាងការទទួលទានស្រា ដោយសារតែវាធ្វើឲ្យកម្រិត ស្ករក្នុងឈាមចុះទាប។ ប្រែសម្រួល៖ ហង្ស សុបញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)