Harbor Property
· 09-02
គម្រោងខុនដូប្រណិត៖ “ទីក្រុងក្នុងទីក្រុង” La Vista One អមដោយទេសភាពមាត់ទន្លេ
#គម្រោងខុនដូប្រណិត# #Harbor Property# #សង្គម# #អចលនទ្រព្យ#
1253
គម្រោងខុនដូ ឡាវីស្តារ វ័ន (La Vista One) មានទីតាំងស្ថិតនៅទីប្រជុំជនអភិវឌ្ឍន៍ជ្រោយចង្វារ ដែលស្ថិតនៅចំទីតាំងប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ជាមួយនឹងទីតាំងល្អសម្រាប់ការរស់នៅក្នុងទីប្រជុំជន ដែលជាតំបន់មានការលូតលាស់ឆាប់រហ័សបំផុតមួយនៅក្នុងក្រុងភ្នំពេញ។
គម្រោងប្រណិតនេះមានអគារចំនួនភ្លោះចំនួន២ដែលមានកំពស់៤១ជាន់ ដែលបំពាក់ដោយគ្រឿងបរិក្ខាប្រកបដោយភាពប្រណិត និងទាន់សម័យបំផុត (Smart Home)។ អាចមើលឃើញទេសភាពនៃទីក្រុងភ្នំពេញ និងទេសភាពមាត់ទន្លេបានយ៉ាងច្បាស់ ជាមួយនឹងការស្រូបយកខ្យល់ត្រជាក់ស្រួលខ្លួន នេះហើយជាការរស់នៅប្រកបដោយស្តង់ដា និងសុខមាលភាពខ្ពស់។
គម្រោងនេះមានការចូលរួមគ្រប់គ្រងផ្នែកគ្រប់គ្រងអគារ ការសាងសង់ ស្ថាបត្យកម្ម ដោយក្រុមហ៊ុនអន្តរជាតិចំនួន២ នោះគឺក្រុមហ៊ុន CRCC និងក្រុមហ៊ុន CBRE។ នាពេលថ្មីៗនេះគម្រោង La Vista One បានបញ្ចប់យូនីតផ្ទះគម្រូរបស់ខ្លួន ដែលលោកអ្នកដែលមានបំណងទិញផ្ទះក្នុងក្តីស្រមៃអាចអញ្ជើញទៅទស្សនាបានដោយសេរី និងមានការផ្តល់ជូនដ៏ច្រើនផងដែរ។
លោកអ្នកអាចស្វែងរកផ្ទះក្នុងក្តីស្រមៃបានជាមួយនឹងគម្រោងខុនដូ La Vista One ដែលបានផ្តល់ជូន នូវប្រភេទយូនីតផ្សេងៗគ្នាសាកសមនឹងតម្រូវការរបស់លោកអ្នក៖
- ប្រភេទយូនីតស្ទូឌីយ៉ូ ជាមួយនឹងទំហំ (48-63 sqm) តម្លៃចាប់ពី $130,000-$150,000
- ប្រភេទយូនីតបន្ទប់គេង 1 ជាមួយនឹងទំហំ (60-75 sqm) តម្លៃចាប់ពី $160,000-$190,000
- ប្រភេទយូនីតបន្ទប់គេង 2 ជាមួយនឹងទំហំ (83-104 sqm) តម្លៃចាប់ពី $180,000-$230,000
- ប្រភេទយូនីតបន្ទប់គេង 3 ជាមួយនឹងទំហំ (127 sqm) តម្លៃចាប់ពី $300,000-$350,000
- ប្រភេទវីឡាប្រណិត (Opulent flat villas) ជាមួយនឹងទំហំ (261 sqm) តម្លៃចាប់ពី $800,000 - $1,000,000
- គ្រប់ប្រភេទយូនីតទាំងអស់គឺផ្តល់ជូនដោយមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ (ប្លង់សហកម្មសិទ្ធិ Freehold) ដែលផ្តល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិពេញលេញ និងស្របច្បាប់។
នៅក្នុងគម្រោងលំនៅដ្ឋានប្រណិតនេះគឺមានការផ្តល់ជូនពីការរស់នៅដែលរួមមាន៖ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន កន្លែងកំសាន្ត ស្ប៉ា ម៉ាស្សា និងមានការផ្តល់ជូននូវ បែបផែននូវការរស់នៅដ៏សំបូរបែប។
សម្រាប់ផែនការបង់ប្រាក់គឺមានភាពបត់បែន និងមានការផ្តល់ជូនពិសេសសម្រាប់លោកអ្នក។ គ្រាន់តែធ្វើការកក់ប្រាក់តែ 1000ដុល្លារប៉ុណ្ណោះលោកអ្នកអាចទទួលបាននូវផ្ទះក្នុងក្តីស្រមៃរបស់លោក អ្នក និងការបង់ប្រាក់បន្ទាប់ចំនួន៣០%ក្នុងរយៈពេល ១សប្តាហ៍ដើម្បីបំពេញលក្ខខណ្ឌនៃការបង់ប្រាក់។
ការអនុគ្រោះការប្រាក់ត្រូវបានលើកលែងចំនួន១៨ខែ សម្រាប់អតិថិជនជាជនបរទេស និងការអនុគ្រោះ ការប្រាក់ចំនួន ៣២ខែសម្រាប់អតិថិជនក្នុងស្រុក។ (អតិថិជនក្នុងស្រុកគឺមានភាពបត់បែនច្រើនក្នុងការបង់ប្រាក់)
អតិថិជនអាចទទួលការបង់ប្រាក់ជាមួយធនាគារជាដៃគូ នោះគឺធនាគារ Heng Feng Bank ដែលលោកអ្នកអាចទទួលបានកម្ចីរហូតដល់៧០% ជាមួយនឹងរយៈពេលដល់ទៅ២០ឆ្នាំ៕
សម្រាប់ព័ត៌មានបន្ថែមនៃគម្រោងខុនដូ La Vista One តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline/(Telegram): +855 16 252288
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)