TNAOT News

· 1​ម៉ោង​មុន

កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន

#រដ្ឋមន្ត្រីការបរទេសចិន# #សង្គម# #ព័ត៌មានសង្គម#

546

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី (Wang Yi) និង រដ្ឋមន្ត្រីការពារជាតិចិន ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងកិច្ចប្រជុំលើកដំបូង នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន នៅល្ងាចថ្ងៃទី២២ ខែមេសា ខាងមុខនេះ នៅក្នុងប្រទេសកម្ពុជា ដោយនឹងពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន។

នៅក្នុងកិច្ចប្រជុំខាងលើនឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន ដោយក្នុងនោះវិស័យសន្តិសុខ អាចផ្ដោតទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីនធឺណិតផងដែរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស