Knongsrok

· 2021-09-28

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

#កីឡា# #Manchester United# #Champion League# #Ole Gunnar Solskjaer# #បាល់ទាត់អន្តរជាតិ#

4063

អ្នកគាំទ្រមួយក្រុមមានការខកចិត្តចំពោះការចាប់ផ្តើមរដូវកាលយឺតយ៉ាវរបស់ក្រុម Manchester United ។ បន្ទាប់ពីធ្លាក់ចេញពីព្រឹត្តិការណ៍ Carabao Cup ចាញ់ក្រុម Young Boys ក្នុងក្របខ័ណ្ឌ Champions League អមដោយការចាញ់ក្រុម Aston Villa នាពេលថ្មីៗនេះមា ពាក្យថា Ole Out កំពុងតែសាយភាយពេញបណ្ដាញសង្គម។

ទោះយ៉ាងណាក៏ដោយ! វាហាក់ដូចជា Glazers និង Ed Woodward គ្មានគោលជំហរដូចគ្នានោះទេ។ លោកMark Ogden អ្នកសារព័ត៌មានរបស់ ESPN បាននិយាយថា ប្រភពនៅក្នុងក្លឹបបានបញ្ជាក់ Ole Gunnar Solskjaer មានការគាំទ្រពីថ្នាក់ដឹកនាំច្បាស់លាស់។

តាមពិតពួកគេជឿថាជគ្រូបង្វឹកន័រវេសគឺជាមនុស្សដែលត្រឹមត្រូវក្នុងការស្តារភាពរុងរឿងនៅ Old Trafford ហើយនឹងបន្តគាំទ្រគាត់។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺការផ្តល់កិច្ចសន្យា ៣ ឆ្នាំដល់គាត់កាលពីពេលថ្មីៗនេះជាអំណះអំណាងស្រាប់។

ស្អែកនេះបិសាចក្រហម Manchester United ត្រូវជួប Villarreal ក្នុងការប្រកួតវគ្គចែកពូល UCL ខណៈដែលពួគគេជាសត្រូវចាស់ធ្លាប់បានយកឈ្នះ Man Utd ក្នុងរដូវកាលមុនលើកពាន Europa League ។ បន្ទាប់មកទៀតបិសាចក្រហមនឹងត្រូវជួប Everton ក្នុងក្របខ័ណ្ឌ Premier Leagueវិញម្ដង។

រក្សាសិទ្ធិដោយ៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro

Tel:

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស