TNAOT News

· 07-26

កក្រើកទៀតហើយ! ស្តេចប្រដាល់ Manny Pacquiao នឹងប្រកួតជាមួយកីឡាករ Rukiya Anpo នៅជប៉ុន

#Rukiya Anpo# #NEW NEWS# #កីឡា# #ប្រដាល់អន្តរជាតិ# #Manny Pacquiao#

6768

មហាជនដែលស្នេហាវិស័យកីឡាប្រដាល់នៅទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាសម្រាប់ការប្រកួតលំដាប់ពិភពលោករវាងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao (ម៉ានី ប៉ាគីអាវ) ជាមួយកីឡាករលំដាប់ជប៉ុន Rukiya Anpo ក្នុងកម្មវិធី Super RIZIN 3 បន្ទាប់ពីកីឡាករ Chihiro Suzuki ប្រកាសដកខ្លួនក្រោយជួបបញ្ហារបួស។

អ្វីដែលកាន់តែពិសេសនិងអស្ចារ្យក្នុងការប្រកួតនេះលឺថាស្តេចប្រដាល់រូបនេះនឹងស្លៀកខោដែលមានអក្សរ គុនខ្មែរ ផងដែរ! បើជាការពិតមែននោះកីឡាគុនខ្មែររបស់កម្ពុជាយើងនឹងកាន់តែសុសសាយមួយកម្រិតទៀត ក្រោយពីស្តេចប្រដាល់រូបនេះបានមកកាន់ទឹកដីកម្ពុជានិងយល់ព្រមធ្វើជា BA របស់ក្រុមហ៊ុនហនុមាន ក្នុងសុទិដ្ឋិនិយមជួយផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងគុនខ្មែរផងដែរ។ 

ដំបូងឡើយស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវប្រកួតជាមួយកីឡាករ Chihiro Suzuki ប៉ុន្តែដោយសារមានរបួសក្នុងការប្រកួតជាមួយកីឡាករ Takanori Gomi កាលថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ទើបគណៈកម្មាការ រៀបចំឲ្យកីឡាករ Rukiya Anpo ប្រកួតជំនួសវិញ។

គួរឲ្យដឹងផងដែរថា កីឡាករ Manny Pacquiao គឺជាអ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះខ្សែក្រវាត់ពិភពលោកលើ៨ប្រភេទទម្ងន់ផ្សេងគ្នា និងជាអ្នកប្រដាល់តែម្នាក់គត់ ដែលកាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍ ដោយបន្សល់ទុកកំណត់ត្រាប្រកួតអាជីព ៧២ ប្រកួត ឈ្នះ៦២ដង ស្មើ២ដង និងចាញ់៨ដង ដោយបានផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៣៩ដង ដែលកីឡាកររូបនេះនឹងត្រូវចូលរួមប្រកួតជាលើកដំបូងនៅក្នុងកម្មវិធី Super RIZIN 3 នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ នៅសង្វៀន Saitama Super Arena ជាមួយនឹងអតីតជើងឯក K1 Super Lightweight (៦៥គីឡូក្រាម) កីឡាករ Rukiya Anpo ក្នុងការប្រកួតពេល៣ទឹក ក្នុង១ទឹកមានពេល៣នាទី។ យ៉ាងណាមិញចំពោះការចូលរួមប្រកួតរបស់ស្តេចប្រដាល់ហ្វីលីពីនលើកនេះក៏មានក្រុមហ៊ុនខ្មែរដ៏ធំខាងលើដែលតែងតែគាំទ្រ និងលើកតម្កើងវិស័យគុនខ្មែរជាអ្នកទទួលខុសត្រូវទាំងស្រុងផងដែរ៕ ប្រែសម្រួលដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស