TNAOT News

· 07-25

Yuri សមាជិកក្រុម Girl Generation បិះត្រូវបង់ពិន័យព្រោះតែការថតរូបដ៏គ្រោះថ្នាក់របស់នាង

#Girl Generation# #ព័ត៌មាន# #Yuri# #ព័ត៍មានអន្តរជាតិ#

3815

Yuri សមាជិកក្រុម Girl Generation​ បានលុបរូបថតរបស់នាងនៅលើបណ្ដាញសង្គមពេលថ្មីៗនេះ ដែលរូបថតប៉ុន្មានសន្លឹងនោះបានធ្វើឲ្យមានការព្រួយបារម្មណ៏ជាខ្លាំងពីមហាជន។​ បើយោងតាមបណ្ដាញសង្គមរបស់ Yuri បានឲ្យដឹងថានាងបានធ្វើដំណើរកំសាន្ដនៅកោះ Jeju អស់រយះពេលប៉ុន្មានថ្ងៃមកហើយ​ ដោយនាងបានបង្ហោះរូបថតជាច្រើនបង្ហាញពីដំណើរកំសាន្តរបស់នាងផងដែរ។​

យ៉ាងណាមិញក្នុងចំណោមរូបភាពទាំងនោះមានរូបមួយចំនួនបានធ្វើឲ្យមហាជនប្រត្តិកម្មជាខ្លាំង ហើយត្រូវឲ្យនាងបង្ខំចិត្តលុបចោលវិញ។​ មិនតែប៉ុណ្ណោះនាងបិះនិងត្រូវបង់ពិន័យដោយសារតែរូបថតប៉ុន្មានសន្លឹងនោះទៀតផង។ រូបភាពដែលត្រូវបានលុបរបស់ Yuri បានបង្ហាញនាងនៅជិតទឹក ដោយឈរ និងដេកនៅលើអ្វីដែលដំបូងមើលទៅដូចជាថ្ម។

ដូចដែលបានសង្ស័យថ្មនោះគឺជា Tetrapod ដែលជាថ្មគេបានរចនាសម្ព័ន្ធពីបេតុងដើម្បីបំបែកកម្លាំងនៃរលកកុំឲ្យចូលមកដល់ច្រាំង ហើយជាបំណែកៗដែលធ្វើឲ្យទឹកហូរចន្លោះថ្មនោះ និងកាត់បន្ថយផលប៉ះពាល់ដល់ដី។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺចន្លោះពីថ្ម Tetrapod មួយទៅមួយទៀតមានទំហំធំល្មមដែលអាចធ្វើឲ្យមនុស្សរអិលធ្លាក់ចូលទៅក្នុងទឹកបាន និងមិនអាចឡើងមកវិញរួចឡើយ​ ហើយបណ្តាលឲ្យស្លាប់។

 

ជាលទ្ធផលនៃគ្រោះថ្នាក់នេះ ក្រសួងនៃមហាសមុទ្រ និងជលផលរបស់ប្រទេសកូរ៉េបានដាក់ពិន័យជាប្រាក់រហូតដល់ ₩១.០០ លានវ៉ុន (ប្រហែល ៧២២ ដុល្លារអាមេរិក) សម្រាប់អ្នកឡើងលើថ្ម​ Tetrapod​ នោះ។​ អ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបានសម្តែងការព្រួយបារម្ភបន្ទាប់ពីបានឃើញរូបថតរបស់ Yuri ហើយខ្លាចមានអ្នកគាំទ្ររបស់នាងព្យាយាមធ្វើត្រាប់តាមរូបថតរបស់នាង៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស