TNAOT News
· 2ម៉ោងមុន
ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ទទួលភ្ញៀវទេសចរបានប្រមាណ ៩លាននាក់
#ភ្ញៀវទេសចរ# #ព្រឹត្តិការណ៍# #NEW NEWS# #នគរសង្ក្រាន្ត# #សង្គម# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំថ្មី#
847
នៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត » រាជធានីភ្នំពេញ ទទួលបានភ្ញៀវជាតិ និង អន្តរជាតិ ជាង១លាន៤សែននាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់ បើគិតទាំង ៦ថ្ងៃមានប្រមាណ៩លាននាក់បានចូលរួមអបអរសាទរ និងលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦នេះ ចុះផ្សាយដោយក្រសួងព័ត៌មាន។
លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង១លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី១៧ មានចំនួន ១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។
ដោយឡែករយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង៤លាន នាក់ ។
ក្នុងនោះ សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់ផងដែរ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យចាត់វិធានការយ៉ាងមុឺងម៉ាត់ចំពោះជនកាប់បំផ្លាញព្រៃឡង់
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
ប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុមក្លិនស្អុយ ដែលគេសង្ស័យជាករណីឃាតកម្ម(សម្លាប់)មនុស្សច្រកចូលក្នុងវ៉ាលី

យោបល់ទាំងអស់ (0)