TNAOT News

· 05-07

ចិនចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅបន្តការសិក្សានៅប្រទេសចិន

#អាហារូបករណ៍# #សង្គម# #វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ# #ព័ត៌មានសង្គម# #ប្រទេសចិន#

7138

ភាគីចិនបង្ហាញ ពីគម្រោងនៃការបង្កើតវិទ្យាល័យ និងសាខាវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៅកម្ពុជា ក៏ដូចជាការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរដែលមានសមត្ថភាពតែខ្វះលទ្ធភាពឱ្យទៅបន្តការសិក្សានៅប្រទេសចិន។

ការលើកឡើងបែបនេះ ក្នុងឱកាសដែល លោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ពន្លឿនចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្រសួងអប់រំ យុវជន និងកីឡា រីករាយគាំទ្ររាល់គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបត្តិការក្នុងគោលដៅលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងបម្រើប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស