ដើមអម្ពិល-DAP News

· 2023-12-01

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ច នៅប្រទេសតួកម៉េនីស្ថាន និងចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការ រវាងចិននិងតួកម៉េនីស្ថាន

#ព័ត៌មាន# #Ding Xuexiang# #តួកម៉េនីស្ថាន# #Serdar Berdimuhamedov# #ព័ត៍មានអន្តរជាតិ#

7546

ថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកDing Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសតួកម៉េនីស្ថាន។ ពេលជួបពិភាក្សា ការជាមួយប្រធានាធិបតី តួកម៉េនីស្ថាន លោក Serdar Berdimuhamedov លោកDing Xuexiangបានថ្លែងថា ភាគីចិនរីករាយពួតដៃ ជាមួយបណ្តាប្រទេស អាស៊ីកណ្តាល ក្នុងនោះ រួមមានប្រទេស តួកម៉េនីស្ថានផងដែរ ដើម្បីជំរុញការកសាងយន្តការ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ីកណ្តាល ប្រកបដោយភាពនឹងន ។

ជាការឆ្លើយតប លោក Serdar Berdimuhamedov បានថ្លែងថា សមិទ្ធផល នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល លើកដំបូងបាន និងកំពុងទទួលបានការ អនុវត្តជាក់ស្តែង ។ ភាគីតួកម៉េនីស្ថានគាំទ្រ យ៉ាងមុតមាំ ចំពោះយន្តការកិច្ច សហប្រតិបត្តិការ អាស៊ីកណ្តាល-ចិន រីករាយរួម ជាមួយភាគីចិន ដើម្បីជំរុញសន្តិសុខស្ថិរភាព និងការអភិវឌ្ឍនិង វិបុលភាពក្នុងតំបន់ ។

ថ្ងៃទី២៩ខែវិច្ឆិកាលោកDing Xuexiang បានជួបពិភាក្សាការ ជាមួយលោកRashid Meredov ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន ព្រមទាំងធ្វើជាសហអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ រវាងចិននិងតួកម៉េនីស្ថាន ។ ភាគីទាំងពីរយល់ព្រមបង្កើន ការអភិវឌ្ឍថែមមួយ កម្រិតទៀត នូវការតភ្ជាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍ ដើម្បីយកការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ដោយគុណភាពខ្ពស់ មកដឹកនាំកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងតួកម៉េនីស្ថាននិងចិន ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស