TA X2
· 04-05
អ៊ីរ៉ង់ និងទួរគី បង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការវិស័យថាមពល
#ប្រទេសទួរគី# #ព័ត៌មាន# #កិច្ចសហប្រតិបត្តិការ# #អ៊ីរ៉ង់# #ព័ត៍មានអន្តរជាតិ#
4065
ទីភ្នាក់ងារសារព័ត៌មាន Shana ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងទួរគី កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ជាពិសេសនៅក្នុងឧស្សាហកម្មឧស្ម័ន។
របាយការណ៍ បាននិយាយថា ក្នុងអំឡុងជំនួបនៅរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ង់ លោក ចាវ៉ាដ អូជី(Javad Owji) និងរដ្ឋមន្ត្រីក្រសួងថាមពលនិងធនធានធម្មជាតិប្រទេសទួរគី លោក អាល់ប៉ាស្លាន បាយរ៉ាក់តា(Alparslan Bayraktar) បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងទីក្រុង តេអេរ៉ង់ និងទីក្រុងអង់ការ៉ា ក្នុងវិស័យថាមពល និងការជំរុញពាណិជ្ជកម្មទ្វេភាគី។
លោក Owji បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការពង្រីកទំនាក់ទំនងជាមួយប្រទេសទួរគី នៅក្នុងវិស័យឧស្សាហកម្មប្រេង។ កាលពីឆ្នាំ ២០០១ ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យានាំចេញឧស្ម័នរយៈពេល ២៥ឆ្នាំ ជាមួយប្រទេសជិតខាងភាគពាយ័ព្យរបស់ខ្លួនគឺប្រទេសទួរគី ដែលនឹងផុតកំណត់នៅឆ្នាំ ២០២៦។ នៅខាងក្រៅកិច្ចប្រជុំ លោក Owji បានប្រាប់អ្នកសារព័ត៌មានថា ការចរចាបានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ រវាងក្រុមហ៊ុនឧស្ម័នជាតិប្រទេសអ៊ីរ៉ង់ និងសាជីវកម្មបំពង់បង្ហូរប្រេង BOTAS របស់រដ្ឋប្រទេសទួរគី លើបញ្ហាបច្ចេកទេស ទាក់ទងនឹងការបន្តកិច្ចសន្យាថ្មី។
លោក បានលើកឡើងពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនប្រទេសទួរគី ក្នុងការចូលរួមក្នុងគម្រោងបំពង់បង្ហូរប្រេងផ្នែកខាងលើនៃឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ជាពិសេសក្នុងការអភិវឌ្ឍន៍វិស័យឧស្ម័ន។ រដ្ឋមន្ត្រីអ៊ីរ៉ង់បាននិយាយថា ប្រទេសរបស់លោកស្វាគមន៍ក្រុមហ៊ុនរបស់ប្រទេសទួរគី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីទួរគី បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការបន្តកិច្ចសន្យា។ លោក Bayraktar បាននិយាយថា ការពិភាក្សារបស់ពួកគេបានផ្តោតលើការវិនិយោគរបស់ក្រុមហ៊ុនទួរគី ក្នុងការអភិវឌ្ឍន៍វិស័យឧស្ម័នរបស់ប្រទេសអ៊ីរ៉ង់ និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្ទេរឧស្ម័នរបស់អ៊ីរ៉ង់។
https://english.news.cn/20240405/1a7e5bfbcea4404a8d4133fd5883f132/c.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិក និងទួរគី ចាប់ផ្តើមកិច្ចចរចាគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អទំនាក់ទំនងដែលមានបញ្ហា
រុស្ស៊ីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅស៊ីរី
ប្រភពទួរគី អះអាងថា លោកអេរដូហ្គែន និង លោកអាបាស គ្រោងនឹងពិភាក្សាគ្នាអំពីការផ្តល់ជំនួយដល់តំបន់ហ្កាហ្សា
ទីភ្នាក់ងារសារព័ត៌មាន IRNA៖ អាស៊ែរបៃហ្សង់ នឹងបើកស្ថានទូតនៅអ៊ីរ៉ង់ឡើងវិញ
យោបល់ទាំងអស់ (0)