TNAOT News

· 05-07

ប្រទេសចិន ចង់សហការជាមួយបារាំង ដើម្បីបញ្ចប់សង្រ្គាមជាសាកល

#Vladimir Putin# #បញ្ចប់សង្រ្គាម# #ព័ត៌មាន# #Emmanuel Macron# #ប្រទេសចិន# #ព័ត៍មានអន្តរជាតិ#

6596

ប្រធានាធិបតី​ចិន លោក Xi Jinping ​បាន​និយាយកាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោក​មាន​ឆន្ទៈ​ធ្វើ​ការ​ជាមួយ​ប្រទេស​បារាំង​ឆ្ពោះទៅ​រក «​ការ​បញ្ចប់​សង្គ្រាម» ជា​សាកល​ មុនពេល​កីឡា​អូឡាំពិក​ក្រុង​ប៉ារីស​នា​ពេល​ខាង​មុខឈានមកដល់ ។

 

ក្រោយពីប្រធានាធិបតីបារាំង លោក Emmanuel Macron ទទួលស្វាគមន៍មេដឹកនាំចិនដែលបានមកដល់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោករួចមក នៅឯសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស លោក Xi បាននិយាយថា ប្រទេសរបស់លោកបាននឹងកំពុងដើរតួយ៉ាងសកម្មក្នុងការសម្រេចបានសន្តិភាពនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថា ប្រទេសចិនបានបើកការចរចារជុំទីបី។

 

ចិន​ទាមទារ​អព្យាក្រឹតភាព​ក្នុង​ជម្លោះ​អ៊ុយក្រែន ប៉ុន្តែ​លោក Xi និង​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​ពួកគេ​មាន «មិត្តភាព​គ្មាន​ដែន​កំណត់» មុន​នឹង​ការ​វាយ​ប្រហារ​របស់​ក្រុង​ម៉ូស្គូ​លើ​អ៊ុយក្រែន។

 

នៅលើសង្រ្គាមនៅហ្គាហ្សា លោក Xi បានអំពាវនាវឱ្យមាន «បទឈប់បាញ់ភ្លាមៗ ទូលំទូលាយ និងនិរន្តរភាព» និងសម្រាប់ការរស់ឡើងវិញនៃកិច្ចចរចាឆ្ពោះទៅរកការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ។

 

លោក Xi បានបន្ថែមថា «អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរក្រសួងចំនួន ១៨ ត្រូវបានចុះហត្ថលេខា ដែលគ្របដណ្តប់លើវិស័យអាកាសចរណ៍ ទេសចរណ៍ កសិកម្ម មនុស្សធម៌ ការអភិវឌ្ឍន៍បៃតង កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម និងវិស័យផ្សេងៗទៀត៕

 សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស