TA X2
· 03-16
វិមានក្រឹមឡាំង៖ លោក Macron បង្ហាញថាបារាំងត្រៀមខ្លួនរួចការជាប់ពាក់ព័ន្ធកាន់តែជ្រៅក្នុងសង្រ្គាមអ៊ុយក្រែន
#Vladimir Putin# #អ៊ុយក្រែន# #ព័ត៌មាន# #Emmanuel Macron# #ព័ត៍មានអន្តរជាតិ#
4078
វិមានក្រឹមឡាំង ដែលធ្វើសេចក្តីអត្ថាធិប្បាយពីអនុសាសន៍របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron លើលទ្ធភាពនៃការបញ្ជូនទាហានទៅកាន់អ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា បារាំង បានជាប់ពាក់ព័ន្ធរួចទៅហើយក្នុងសង្រ្គាមអ៊ុយក្រែន ហើយបច្ចុប្បន្នពួកគេផ្តល់សញ្ញាថា ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការជាប់ពាក់ព័ន្ធកាន់តែជ្រៅជាងនេះ ។
គួរឲ្យដឹងថា លោក Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបគួរតែត្រៀមខ្លួនសម្រាប់សង្រ្គាម ប្រសិនបើខ្លួនចង់បានសន្តិភាព ដោយចាត់ទុកប្រទេសរុស្ស៊ី របស់ប្រធានាធិបតី លោក Vladimir Putin ថាជាសត្រូវ ដែលមិនបានបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងជម្លោះដែលមានរយៈពេលពីរឆ្នាំមកនេះ ។
លោក Macron បានបង្កឲ្យមានភាពចម្រូងចម្រាសកាលពីខែមុន បន្ទាប់ពីលោក បាននិយាយថា លោកមិនអាចច្រានចោលការដាក់ពង្រាយកងទ័ពទៅក្នុងប្រទេសអ៊ុយក្រែននាពេលអនាគតបានទេ ដោយមេដឹកនាំជាច្រើនរូប បានងាកចេញពីបញ្ហាមួយនេះ ខណៈអ្នកផ្សេងទៀត ជាពិសេសនៅអឺរ៉ុបខាងកើត បានសម្តែងការគាំទ្រ ។
លោក Dmitry Peskovគឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង និយាយថា ពួកយើងបានអានសេចក្តីថ្លែងការណ៍របស់លោក Macron ។ ជាការពិតណាស់ថា រុស្ស៊ីគឺជាសត្រូវរបស់បារាំង នេះច្បាស់ក្រឡែត ដោយសារតែបារាំង ត្រៀមខ្លួនរួចរាល់ក្នុងការជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន ។
លោកបន្តថា ជាការពិតណាស់ថា វាគឺជាការចូលរួមដោយប្រយោលនៅក្នុងសង្រ្គាមមួយនេះ ។ តាមរយៈការវាយតម្លៃសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង លោកមិនជំទាស់នោះទេចំពោះការបង្កើនកម្រិតនៃការជាប់ពាក់ព័ន្ធក្នុងសង្រ្គាមអ៊ុយក្រែន ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមប្រឹក្សាសន្តិសុខ UN ប៉ះទង្គិចគ្នាជុំវិញការវាយប្រហាររបស់រុស្ស៊ី នៅអ៊ុយក្រែន
លោក ពូទីន ប្តេជ្ញាដាក់ទណ្ឌកម្មអ៊ុយក្រែនចំពោះការវាយប្រហារបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ខណៈពលរដ្ឋរុស្ស៊ីបោះឆ្នោត
ជាការឆ្លើយតបនឹងសម្តេចប៉ាប Francis ប្រមុខណាតូនិយាយថា អ៊ុយក្រែនត្រូវការអាវុធ មិនមែនទង់ស.នោះទេ
រុស្ស៊ី និងចិន យល់ស្របថារុស្ស៊ី ត្រូវតែមានវត្តមានក្នុងកិច្ចពិភាក្សាស្ដីពីសង្រ្គាមអ៊ុយក្រែន
យោបល់ទាំងអស់ (0)