TNAOT News

· 04-28

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤

#ទ្រី ដាណា# #SantaKH# #សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន# #សង្គម# #ស្នងការរាជធានីភ្នំពេញ# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

6364

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១.សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសពយោធិនទាំង ២០នាក់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រួសារសពយោធិនទាំង២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុង១គ្រួសារ ២០លានរៀល និងអ្នករងរបួស ក្នុង១គ្រួសារ ១០លានរៀល។

២. ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នើដល់មហាជនបញ្ឈប់ការវែកញែក រូបថត លោក SantaKH

ក្រោយរឿងរ៉ាវ លោក SantaKH អ្នកផលិតមាតិកាក្នុងបណ្ដាញសង្គម ថតរូបមិនសមរម្យ នៅមុខរូបសំណាកសេះសមុទ្រ និងបានធ្វើការសុំទោសជាសាធារណៈ ព្រមទាំងបានដឹងពីកំហុស រួចមកសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួចរាល់ ក៏មានបណ្ដាលផេកមួយចំនួនវែកញែកមិនចេះដាច់នូវរូបភាពនេះជាបន្តបន្ទាប់ ទើបឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានស្នើរដល់មហាជនឲ្យបញ្ឈប់ការវែកញែកបន្តទៀត។

៣. ផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន ២៥ខ្នង ក្នុងករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគ នៅខេត្តកំពង់ស្ពឺ

ករណីផ្ទុះឃ្លាំងគ្រាប់ បានកើតឡើងនៅទីតាំងឃ្លាំងគ្រាប់បច្ចេកទេស យោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឲ្យមនុស្សចំនួន ២០នាក់ស្លាប់ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។ 

៤. សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវមីស៊ីល Patriot ថ្មីជាផ្នែកនៃកញ្ចប់ជំនួយចំនួន ៦ពាន់លានដុល្លារ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់អាវុធការពារដែនអាកាសសំខាន់ៗ និងកាំភ្លើងធំដល់អ៊ុយក្រែន ជាផ្នែកនៃកញ្ចប់ជំនួយយោធាចំនួន ៦ពាន់លានដុល្លារ ដែលជាទំហំធំបំផុតមិនធ្លាប់មានសម្រាប់ទីក្រុង Kyiv ។

៥. មនុស្សចំនួន ៧៦នាក់ក្នុងប្រទេសកេនយ៉ាបានបាត់បង់ជីវិតដោយសារទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង

ប្រទេសកេនយ៉ា និងប្រទេសជិតខាងនៅអាហ្រ្វិកខាងកើតត្រូវបានវាយលុកដោយភ្លៀងខ្លាំងជាងធម្មតាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលផ្សំឡើងដោយបាតុភូតអាកាសធាតុ El Nino ។

៦. ស្នងការរាជធានីភ្នំពេញ ស្រាយបំភ្លឺក្រោយ លោកស្រី ទ្រី ដាណា បង្ហោះសារត្អូញត្អែររឿងសមត្ថកិច្ចត្រួតពិនិត្យជាតិអាល់កុល

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខស្រាយបំភ្លឺទៅហ្នឹងការបង្ហោះសាររបស់ លោកស្រី ទ្រី ដាណា ដែលលោកស្រីបានរៀបរាប់ទាំងមិនពេញចិត្តនូវតាមបណ្ដាញសង្គមពី កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ អនុវត្តត្រួតពិនិត្យជាតិស្រវឹងរៀងរាល់ពេល គឺរថយន្តគាត់ត្រូវតែចូលឆែកគ្រប់ពេល។

៧. វិបត្តិហិរញ្ញវត្ថុ ធ្វើឲ្យបុរសម្នាក់សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន

ករណីប្រទះឃើញសពអណ្តែតទឹកជនរងគ្រោះឈ្មោះ នុន ឈុនហ៊ាង ភេទប្រុស ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។

៨. ព្រោះតែជីវភាព! ខំចំណាកស្រុកមកធ្វើការនៅក្រុងប៉ោយប៉ែត ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំបុក ជាមួយនឹង ម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ បានស្លាប់ យ៉ាងអាណោចអាធម្មភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៩. បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម

កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

១០.ទស្សនាទិដ្ឋភាព ប្រាសាទនាគព័ន្ធ ដែលត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧

🏞ព័ត៌មានរូបភាព| ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ជាប្រាសាទកោះ ស្ថិតនៅក្នុងបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ដូចជាប្រាសាទមេបុណ្យក្នុងបារាយណ៍ដទៃទៀតដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស