Knongsrok

· 2023-12-10

ឆ្នាំថ្មីរាសីល្អ! អ្នកឆ្នាំទាំង ៣ កើបលុយធំក្នុងឆ្នាំ ២០២៤ តែមានឆ្នាំមួយ ត្រូវប្រុងប្រយ័ត្ន ខាតទ្រព្យ ជួបរឿងស៊យច្រើន

#ហុងស៊ុយ# #ជំនឿ# #ហោរាសាស្ត្រ#

10480

ហោរាសាស្ត្រសម្រាប់ឆ្នាំ ២០២៤ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះនឹងមានលាភសំណាង និងលក្ខខណ្ឌអំណោយផលខ្លាំង តាំងពីដើមឆ្នាំដល់ចុងឆ្នាំ។ ប៉ុន្តែមានឆ្នាំមួយស៊យច្រើនជាងលាភ ដូច្នេះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ធំ។

១. ឆ្នាំច

តាមការទស្សន៍ទាយជាច្រើន អ្នកដែលកើតក្នុងឆ្នាំច តែងតែស្ថិតក្នុងបញ្ជីតារាសំណាងក្នុងឆ្នាំ ២០២៤។ ហោរាសាស្ត្រឆ្នាំ ២០២៤ ជាឆ្នាំសំណាងសម្រាប់អ្នកកើតឆ្នាំច ទាំងលុយកាក់ អាជីព គ្រួសារ នឹងទទួលបានឱកាស និងសំណាងជាច្រើន។

អ្នកដែលកើតក្នុងឆ្នាំច ច្រើនតែជាមនុស្សរហ័សរហួន ចេះវិនិច្ឆ័យ និងឆ្លាតវៃ ហើយមានការសម្រេចចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហា ដូច្នេះពួកគេតែងបំពេញការងារបានល្អក្នុងការងារ។ ក្នុងឆ្នាំថ្មីនេះ អ្នកដែលកើតក្នុងឆ្នាំច នឹងមានសម្ថភាពក្នុងការសម្រេចចិត្ត ហើយការវិនិច្ឆ័យក៏កាន់តែល្អិតល្អន់ អ្នកនឹងអាចទទួលបានភាពជោគជ័យខ្លាំងក្នុងអាជីពការងារ។

ក្នុងឆ្នាំ ២០២៤ នេះដែរ អ្នកដែលកើតក្នុងឆ្នាំច មិនត្រឹមតែមានសំណាងក្នុងអាជីពការងារប៉ុណ្ណោះទេ អ្នកក៏នឹងមានសុភមង្គលក្នុងគ្រួសារ។ ហើយប្រហែលជាមានដំណឹងល្អមួយចំនួនដែលនឹងធ្វើឱ្យជីវិតគ្រួសារកាន់តែសម្បូរបែប និងកក់ក្តៅ។ នេះគឺជាឆ្នាំដែលមានសំណាងទន្ទឹងរង់ចាំ និងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលបន្ថែមទៀតក្នុងការងារ និងជីវិត។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំច ត្រូវមានជំនឿ និងភាពក្លាហាន ព្យាយាមជានិច្ច ចាប់យកឱកាស និងបង្កើតអនាគតដ៏ល្អប្រសើរ។

២. ឆ្នាំរកា

ហោរាសាស្ត្របានឱ្យដឹងថា ឆ្នាំ ២០២៤ អ្នកកើតឆ្នាំរកា នឹងចៀសផុតពីបញ្ហាជាច្រើន រួមទាំងបញ្ហាសុខភាព អ្នកនឹងមានលាភសំណាងច្រើន។ អ្នកដែលកើតក្នុងឆ្នាំមាន់ ក្នុងឆ្នាំថ្មីនេះ មិនថាអ្នកបន់ស្រន់សុំអី គឺបានហ្នឹង អ្នកនឹងសម្រេចបាននូវជីវិតដែលមនុស្សតិចណាស់អាចប្រៀបបាន។ ហោរាសាស្ត្រចែងថា ក្នុងឆ្នាំថ្មីនេះ អ្នកឆ្នាំមាន់ត្រូវការតុល្យភាពការងារ និងគ្រួសារ។ ពួកគេក៏ជាមនុស្សដែលនឹងត្រូវបត់បែន និងរក្សាភាពច្បាស់លាស់មុនពេលធ្វើការសម្រេចចិត្ត។

ក្នុងឆ្នាំ ២០២៤ នេះ អ្នកដែលកើតក្នុងឆ្នាំរកា នឹងបង្កើតទំនាក់ទំនង និងប្រមូលចំណេះដឹង និងទ្រព្យសម្បត្តិ ជំនួសឱ្យការវិនិយោគច្រើនដោយគ្មានផែនការច្បាស់លាស់។ ទន្ទឹមនឹងនោះ អ្នកដែលកើតក្នុងឆ្នាំរកា នឹងត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព ត្រូវពិនិត្យសុខភាពជាប្រចាំ រួមនឹងរបបហាត់ប្រាណសមរម្យ។ អ្នកកើតឆ្នាំរកា គួរតែឆ្លៀតឱកាសនេះឱ្យបានល្អ។

៣. ឆ្នាំឆ្លូវ

ហោរាសាស្ត្រសម្រាប់ឆ្នាំ ២០២៤ ជាឆ្នាំដែលពោរពេញដោយបញ្ហាប្រឈម និងលំបាកច្រើនសម្រាប់អ្នកកើតឆ្នាំឆ្លូវ។ អ្នកនឹងមានចំណុចរបត់ធំនៅក្នុងការងារ និងជីវិត។ អាចនិយាយបានថាមានទាំងរឿងល្អ និងបញ្ហាប្រឈម ព្រឹត្តិការណ៍នឹងផ្លាស់ប្តូរការយល់ឃើញ និងផែនការអនាគតរបស់អ្នកដែលកើតក្នុងឆ្នាំឆ្លូវ។

តែយ៉ាងនេះក្ដី ឱ្យតែអ្នកបន្តការប្រឹងប្រែង ង្នកនឹងទទួលបានផលច្រើន ប៉ុន្តែហាក់បីដូចជាលទ្ធផលមិនដូចការរំពឹងទុកទាំងស្រុងឡើយ។ អ្នកនឹងត្រូវការរបកគំហើញបន្ថែមទៀត និងមិនកំណត់ខ្លួនឯងក្នុងក្របខ័ណ្ឌតូចចង្អៀត ដើម្បីអាចផ្លាស់ប្តូរស្ថានភាពបាន។ ក្នុងឆ្នាំថ្មី អ្នកកើតឆ្នាំឆ្លូវ នឹងទទួលបាននូវសមិទ្ធផលធំៗ ដែលធ្វើឱ្យអ្នកជុំវិញច្រណែនខ្លាំង។

៤. អ្នកកើតឆ្នាំរោងត្រូវប្រយ័ត្ន

ឆ្នាំ ២០២៤ នេះ អ្នកកើតឆ្នាំរោងគួរឆ្លៀតឱកាសនេះ ដើម្បីប្រមូលយកបទពិសោធន៍សម្រាប់អនាគតដ៏សម្បូរបែប។ ក្នុងឆ្នាំខាងមុខ អ្នកដែលកើតក្នុងឆ្នាំរោង មិនគួរបោះទុន ឬប្រកបរបររកស៊ីអ្វីធំដុំឡើយ បើមិនដូច្នេះទេ ងាយនឹងជួបមនុស្សតូចតាចចូលមករារាំង និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស