TNAOT News

· 04-28

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារសពយោធិនទាំង ២០នាក់

#NEW NEWS# #សង្គម# #ករណីផ្ទុះគ្រាប់# #ព័ត៌មានសង្គម# #ប៊ុន រ៉ានី ហ៊ុនសែន#

8570

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមឧបត្ថម្ភថវិកា ជូនដល់ក្រុមគ្រួសារសពយោធិនទាំង២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុង១គ្រួសារ ២០លានរៀល និងអ្នករងរបួស ក្នុង១គ្រួសារ ១០លានរៀល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស