TA X2

· 04-03

សេតវិមាន ធ្វើការជំរុញចុងក្រោយសម្រាប់កម្មវិធីឧបត្ថម្ភធនអ៊ីនធឺណិត

#សេតវិមាន# #ព័ត៌មាន# #អ៊ីនធឺណិត# #ព័ត៍មានអន្តរជាតិ#

4043

ក្រុមមន្ត្រី បាននិយាយថា សេតវិមានគ្រោងនឹងបន្តការជំរុញក្នុងខែមេសា ដើម្បីបញ្ចុះបញ្ចូលសភាឲ្យបន្តកម្មវិធីឧបត្ថម្ភធនអ៊ីនធឺណិតដែលប្រើប្រាស់ដោយគ្រួសារអាមេរិកចំនួន ២៣លាននាក់ ប៉ុន្មានសប្តាហ៍មុនពេលវាអស់ប្រាក់។

នៅក្នុងខែតុលា សេតវិមាន បានស្នើសុំថវិកាចំនួន ៦ពាន់លានដុល្លារ ដើម្បីបន្តកម្មវិធីរហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ប៉ុន្តែសភា មិនបានផ្តល់មូលនិធិដល់ខ្លួនទេ ដែលអាចធ្វើឲ្យគ្រួសាររាប់លាន ប្រឈមនឹងហា និភ័យនៃការបាត់បង់សេវាអ៊ីនធឺណិតរបស់ពួកគេ។


ប្រធានគណៈកម្មការទំនាក់ទំនងសហព័ន្ធលោកស្រី Jessica Rosenworcel បានប្រាប់សមាជិកសភានៅក្នុងលិខិតមួយថា ខែមេសា គឺជាខែចុងក្រោយ អ្នកចូលរួម នឹងទទួលបានប្រាក់ឧបត្ថម្ភពេញលេញ ដោយមានការឧបត្ថម្ភធនមួយផ្នែក នៅក្នុងខែឧសភា។

កាលពីមុន សភាបានបែងចែក ១៧ពាន់លានដុល្លារ ដើម្បីជួយគ្រួសារដែលមានប្រាក់ចំណូលទាប និងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺCOVID-19 ទទួលបានការប្រើប្រាស់អ៊ីនធឺណិតតាមរយៈប័ណ្ណបញ្ចុះតម្លៃ ៣០ដុល្លារ ក្នុងមួយខែ ដើម្បីប្រើប្រាស់សេវាកម្មអ៊ីនធឺណិត។

https://m.economictimes.com/tech/technology/white-house-makes-last-ditch-push-for-internet-subsidy-program/articleshow/108982073.cms

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)